header ads

Sponsor

ពេលនេះ Miss Supranational Cambodia 2023  លីវ ជីលី កំពុងប្រឹងប្រែងក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពដែលមានដូចជាការប្រើប្រាស់ភាសានិងដំណើរជាដើម ។ ក្នុងនោះ លីវ ជីលី រំពឹងថានឹងទទួលបានលទ្ធផលព្រោះពេលវេលានៅយូរគូរសម ។ ដោយសារតែយកពេលវេលាមកចំណាយក្នុងការហ្វឹកហាត់ទើបធ្វើឱ្យស្រីស្អាតរូបនេះពន្យាពេលក្នុងការសម្តែងរឿង ខ្នាតធំ«អប្សរាមហាអង្គរ»។

គេចាំថាបើទោះជាធ្លាប់គ្រងតំណែងជា Miss Grand Cambodia 2020  តែ លីវ ជីលី  ហាក់មិនទាន់ស្កប់ចិត្តឡើយដោយកញ្ញាមានបំណងចង់ក្លាយជាម្ចាស់មកុដចំនួនពីរស្ថាប័នបន្ថែមទៀត ។ ជាក់ស្តែងថ្មីៗនេះ លីវ ជីលី ក៏បានសម្រេចបំណងដោយបានឈ្នះមកុដនៅក្នុងកម្មវិធី Miss Supranational Cambodia 2023 ។បើតាមគម្រោង លីវ ជីលី នឹងត្រូវចេញទៅប្រកួត Miss Supranational International នៅប្រទេសប្រទេសប៉ូឡូញនៅចុងខែមិថុនាខាងមុខនេះ ។ ក្នុងរយៈពេលនេះ លីវ ជីលី កំពុងធ្វើការហ្វឹកហាត់សមត្ថភាពទាំងការដើរម៉ូដ និងភាសាហើយកញ្ញារំពឹងថានឹងអាចធ្វើបានព្រោះពេលវេលានៅយូរគួរសម ។

លីវ ជីលី បានទទួលស្គាល់ថាបើទោះភាសាបរទេស នាងមិនសូវខ្លាំង ប៉ុន្តែសម្រាប់ការប្រកួតប្រជែងសម្រស់នេះអ្វីដែលសំខាន់គឺភាពវ័យឆ្លាតនិងរូបសម្រស់សម្រាប់ភាសាជារឿងក្រោយព្រោះគេតម្រូវឱ្យមានអ្នកបកប្រែផងដែរ ។ ដោយសារមមាញឹកក្នុងការហ្វឹកហាត់ត្រៀមចេញទៅប្រកួត Miss Supranational International ទើបធ្វើឱ្យស្រីស្អាតរូបនេះខកខានក្នុងការសម្តែងរឿង«អប្សរាមហាអង្គរ» តែយ៉ាងណាមិនមានអ្វីចោទជាបញ្ហាឡើយ ។ លីវ ជីលី  ប្រាប់ថា ខាងអ្នកដឹកនាំរង់ចាំឱ្យនាងប្រកួតចប់រួចរាល់ទើបចាប់ផ្តើមថតឈុតដែលនាងសម្តែង ។ ស្រីស្អាតរូបនេះបានសម្តែងការរំភើបជាខ្លាំងព្រោះជាលើកដំបូងដែលមានឱកាសបានថតរឿងភាគបុរាណខ្នាតធំបែបនេះ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post