header ads

Sponsor

ធ្មេចបើកៗអតីតតារាចម្រៀង និងសម្តែង ជាតិ សុច្ចកា ត្រៀមសម្រាលកូនទីពីរហើយអ្វីដែលធ្វើឱ្យនាងកាន់តែរំភើបនោះគឺជិតបានឃើញមុខកូនពូជទីពីរដែលរូបនាងនិងស្វាមីប៉ងប្រាថ្នា។ ក្រៅពីមើលថែទាំសុខភាពខ្លួននិងបំពេញតួនាទីជាម្តាយនិងភរិយាដ៏ល្អនោះ ជាតិ សុច្ចកា មិនបានប្រកបអាជីពអ្វីឡើយ ហើយសព្វថ្ងៃនាង និងកូនក្នុងផ្ទៃក៏មានសុខភាពល្អជាធម្មតា ។ 

គេចាំបានថាអតីតបេក្ខនារីនៅក្នុងកម្មវិធីប្រឡងចម្រៀង X Factor Cambodia  ជាតិ សុច្ចកា បានបណ្តើរស្វាមីជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងកូនស្រីមករៀបការទៅតាមប្រពៃ ណីខ្មែរកាលពីដើមខែតុលាឆ្នាំ២០២២ទាំងពពោះកូនទីពីរហើយពេលនេះនាងក៏ត្រៀមសម្រា លផងដែរ។ ដ្បិតមានវ័យទើបជាង ២០ឆ្នាំស្តើងប៉ុណ្ណាះ តែ ជាតិ សុច្ចកា បានសម្រេចយកកូនជាបន្តបន្ទាប់ព្រោះចង់ទុកពេលវេលាក្នុងការរកស៊ីក៏ដូចជាបន្តការសិក្សានៅពេលក្រោយ ។ មិនខុសពីរៀមច្បងដទៃឡើយ ជាតិ សុច្ចកា ពិតជាមានសំណាងព្រោះការរស់នៅប្រទេសអូស្ត្រាលីរបស់នាងមិនមានអ្វីលំបាកឡើយដោយនាងទទួលបានការស្រឡាញ់និងផ្តល់ភាពកក់ក្តៅពីសំណាក់ស្វាមី ។ 

ដ្បិតកំពុងមានប្រជាប្រិយភាពទាំងនៅក្នុងការសម្តែងនិងចម្រៀងក្តី តែពេលនេះ ជាតិ សុច្ចកា បានសម្រេចបញ្ចប់អាជីពនេះដោយគ្មានសោកស្តាយទៅតាមបំណងរបស់ស្វាមីដែលចង់ឱ្យនាងបន្តការសិក្សា នឹងធ្វើជំនួញវិញម្តង ។ គួរបញ្ជាក់ក្រោយមានប្រជាប្រិយភាព ជាតិ សុច្ចកា មានឱកាសចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកដំបូងកាលពីដើមឆ្នាំ ២០១៩  ប៉ុន្តែការសម្តែងរបស់នាងមិនទទួលបានជោគជ័យឡើយដោយសារចំពេលជំងឺកូវីដផ្ទុះខ្លាំង តែជាសំណាងតារាស្រីរូបនេះបែរជាមានសំណាងបានជួបស្នេហ៍ពិតទៅវិញ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post