header ads

Sponsor

តារាសម្តែងជើងចាស់លោក លឹម តិចម៉ុង បានបង្ហាញអារម្មណ៍សោកសៅនិងរន្ធត់ចិត្តជាខ្លាំង ដោយពេលនេះលោកនិងក្រុមគ្រួសារកំពុងជួបទុក្ខធំដោយបាត់បង់អ្នកម្តាយជាទីគោរពស្រឡាញ់។ ជាមួយនឹងការចែកឋានរបស់អ្នកមានគុណតារាសម្តែងជើងចាស់រូបនេះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈបានបង្ហាញការអាណិតអាសូរនិងចូលរួមរំលែកមរណទុក្ខដល់រូបលោកគ្រប់គ្នា ។ 

ខណៈមហាជនជាច្រើនកំពុងរីករាយពិធីបុណ្យចូលឆ្នាំខ្មែរកាលពីប៉ុន្មានថ្ងៃមុនតារាសម្តែងជើងចាស់លោក លឹម តិចម៉ុង បានបង្ហាញអារម្មណ៍សោកសៅតាមបណ្តាញសង្គមខណៈអ្នកម្តាយរបស់លោកត្រូវចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ក្នុងនោះលោកបានបង្ហោះសារសោកសៅជាបន្តបន្ទាប់ថា«ទេវតាលេងសើចចំពោះជីវិតខ្ញុំពេកហើយបើដកអុកស៊ីសែននិងស្នប់បេះដូងចេញអ្នកម្តាយប្រាកដជាចាកចោលខ្ញុំដោយមិនត្រឡប់នេះជាសោកនាដកម្មរបស់ខ្ញុំ»។ ប៉ុន្តែនៅក្នុងពេលប៉ុន្មានម៉ោងមុននេះលោក លឹម តិចម៉ុង បានបង្ហោះរូបលោកឪពុកនិងអ្នកម្ដាយរួមគ្នាអមដោយសារយ៉ាងកម្សត់ថា«លោកឪពុកនិងអ្នកម្តាយខ្ញុំស្អាត សង្ហា ជាវីរបុរសនិងជាវីរៈនារីរបស់ខ្ញុំពេលនេះលោកទាំងពីរបានជួបជុំគ្នាហើយ»។ 

ជាមួយសារខ្លីរបស់លោក លឹម តិចម៉ុង បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ដោយគ្មានថ្ងៃវិលត្រឡប់ហើយខ្លះទៀតក៏បានចូលរួមផ្តល់កម្លាំងចិត្តដល់រូបលោកផងដែរ ។ជាមួយគ្នានោះតារាសម្តែងវ័យជ្រេ   រុបនេះបានបញ្ជាក់ថា អ្នកម្តាយរបស់លោកមានជំំងឺច្រើនមុខរួមនឹងជំងឺដុះសាច់ក្នុងខួរក្បាលដែលធ្វើឱ្យឈឺក្បាលខ្លាំង និងក្អួតផងដែរ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post