header ads

Sponsor

បើទោះជាមមាញឹកនៅក្នុងការងារយ៉ាងណាក្តីលោក ថមមី ហៅ កាប៉ាកឡាក មិនភ្លេចនឹងជូនពរយ៉ាងផ្អែមល្ហែមដល់ភរិយាស្តាប់ហើយពិតជារំភើបជាខ្លាំង ។ មិនតែប៉ុណ្ណាះលោក ថមមី ថែមទាំងបង្ហាញដំរួយចង់បានកូនទីពីរជាកូនពូជហើយលោកថែមទាំងត្រៀមឈ្មោះយ៉ាងពិ រោះថែមទៀត ។ 

លោក ថមមី និងភរិយាតារាចម្រៀង សួស វីសា បានបង្ហាញភាពល្អូកល្អើនសារជាថ្មីលុបបំបាត់មន្ទិលសង្ស័យនៅក្នុងជីវិតអាពាហ៍ពាហ៍ដែលតារាចម្រៀង សួស វីសា បានបង្ហោះសារ កាលពីមួយរយៈមុន។ អ្វីដែលចាប់អារម្មណ៍មិនខុសពីរៀងរាល់ឆ្នាំឡើយលោក ថមមី បានជូនពរភរិយាជាទីស្រឡាញ់នៅក្នុងថ្ងៃពិសេសនៅឆ្នាំនេះថា «មុនគេបង្អស់សម្រាប់ 20.04.2023 Happy Birthday Mylove រីករាយខួបកំណើតប្រពន្ធសំលាញ់ បងនិងកូនស្រីយើងជេននី សូមជូនពរអូនទទួលបាននូវ សុខភាពល្អ សម្រស់ស្រស់ស្អាតរហូត មានលុយច្រើនៗហូចូលគ្រប់ច្រក រកស៉ីមានបាន ជោគជ័យការងារ គ្រួសារយើងមានសុភមង្គលទាំងអស់គ្នា សំខាន់សូមអោយអូនឆាប់ទទួលបាន កូនប្រុសសំលាញ់ចិត្តប្រចាំត្រកូលឆាប់ៗក្នុងឆ្នាំនេះ Jenny ជិតបានប្អូនប្រុសហើយ ( Johnny ) I Love Love Honey »។

ជាមួយនឹងសារដ៏មានន័យរបស់ កាប៉ាកឡាក ជូនពរដល់ភរិយា សួស វីសា នោះក៏ទទួលបានការជូនពរពីសំណាក់អ្នកគាំទ្រនិងមិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើនហើយក្នុងនោះក៏មានការជូនពរដល់ជីវិតគូរបស់ពួកគេជាពិសេសឱ្យឆាប់បានទទួលកូនទីពីរឆាប់ៗទៅតាមបំណងផងដែរ ។ ងាកមក សួស វីសា ឯណេះវិញក៏បានបង្ហាញអារម្មណ៍រំភើបនៅក្នុងថ្ងៃខួបកំណើតនៅក្នុងថ្ងៃនេះដែរ ។ សម្រាប់ឆ្នាំនេះ សួស វីសា ក៏បានរៀបចំពិធីខួបកំណើតរបស់ខ្លួន តែយ៉ាងណាមិនទាន់មានការបញ្ជាក់ថាជាពិធីសាមញ្ញឬធំដុំនោះឡើយ ។ 

មិនត្រឹមជាអ្នកសិល្បៈប៉ុណ្ណាះទេពេលនេះលោក ថមមី និងភរិយាតារាចម្រៀង សួស វីសា បានងាកមកបង្កើតជំនួញជាច្រើននៅក្នុងដៃមួយចំនួនដែលឃើញថាជោគជ័យគួរសម ។ ប្តីប្រពន្ធគូនេះក៏ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានប្រើប្រាស់ជីវិតហាយសូរមិនធម្មតាដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post