header ads

Sponsor

តាមរយៈទំព័រហ្វេសបុកលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានឱ្យដឹងនូវរឿងដ៏ហួសចិត្តមួយខណៈមានបុរសជាឪពុក និងជាប្ដី បានយកប្រពន្ធ និងកូនតូចៗធ្វើជាទាសករឲ្យដើរសុំទានដើម្បីយកលុយឲ្យខ្លួនទោះជាអាជ្ញាធរខិតខំពន្យល់ និងជួយឧបត្ថម្ភ ... បែបណាក៏ប្ដីរូបនេះមិនយល់ព្រម តែប្រពន្ធយល់ព្រមព្រោះអាណិតកូនតូច។ តាមរយៈសារទាំងស្រុងរបស់លោកអភិបាលក្រុងបានលើកឡើងថា៖

«បុរសម្នាក់នេះ យកប្រពន្ធ និងកូនតូចៗធ្វើជាទាសករឲ្យដើរសុំទានដើម្បីយកលុយឲ្យខ្លួន ទោះជាអាជ្ញាធរខិតខំពន្យល់ និងជួយឧបត្ថម្ភ ... បែបណាក៏មិនព្រម !! នារសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣នេះ ខ្ញុំបាទបានចាត់ក្រុមការងារដឹកនាំដោយលោកអភិបាលរងក្រុងបាត់ដំបង ចុះអប់រំណែនាំជាលើកចុងក្រោយដល់គ្រួសារមានពិការភាពទាំង២នាក់ប្តីប្រពន្ធស្នាក់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ សូមឲ្យបញ្ឈប់សកម្មភាពដើរសុំទានតាមទីសាធារណៈក្នុងក្រុងបាត់ដំបង។

ក្រុមការងារបានពន្យល់អំពីផលប៉ះពាល់ និងផលប្រយោជន៍ដែលទទួលបានក្រោយយល់ព្រមសហការជាមួយអាជ្ញាធរនិងរដ្ឋបាលក្រុង ក្នុងនោះការិ.សង្គមកិច្ច និងទំនាក់ទំនងអង្គការដៃគូដើម្បីកៀគរសេវាគាំទ្រផ្សេងៗដូចជា(ស្បៀងប្រចាំខែ សម្ភារអនាម័យ ការពិនិត្យសុខភាពមិនមានបង់ប្រាក់ គាំទ្រការសិក្សារបស់កូនៗគាត់ និងផ្តល់ជំនាញផ្សេងៗតាមលទ្ធភាពដែលពួកគាត់អាចធ្វើបាន ។

បច្ចុប្បន្នគ្រួសារគាត់មានប័ណ្ណសមធម៌ដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល។ ជាលទ្ធិផល ប្រពន្ធយល់ព្រមព្រោះអាណិតកូនតូច តែប្តីចិត្តអាក្រក់មិនយល់ព្រមទេ។»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post