header ads

Sponsor

ដោយសារតែសម្រស់ស្រស់ស្អាត ជាពិសេសរូបរាងស្រឡូននោះបានធ្វើឱ្យស្រីស្អាត ហ្វី យ៉ាតា មិនខ្លាចក្នុងការបង្អួតសម្រស់របស់ខ្លួនតាមរយៈការលេងស្ទីលបែបសិចស៊ី មិនថាការចូលរួមកម្មវិធីនានាឬទៅលេងសមុទ្រជាដើម ។ ទន្ទឹមនឹងការលាន់មាត់សរសើរពីសំណាក់ហ្វេន ហ្វេនពីភាពស្រស់ស្អាតរបស់តារារូបនេះក៏មានអ្នកលេងបណ្តាញសង្គមខ្លះបានចូលមករិះគន់ដល់រូបនាង តែយ៉ាងណាត្រូវបាន ហ្វី យ៉ាតា តបវិញផាំងៗស្តាប់ហើយចាក់ដោតតែម្តង ។

បន្ទាប់ពីបង្ហោះរូបភាពទៅកម្សាន្តនៅមាត់សមុទ្រជាមួយនឹងឈុតប៊ីគីនីយ៉ាងទាក់ទាញនោះ ស្រីស្អាត ហ្វី យ៉ាតា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយបានចូលទៅបញ្ចេញមតិរិះគន់ថា«កុំសូវបង្ហាញខ្លាំងពេកបងព្រោះអាណិតដល់អ្នកដែលគេរំលោភបំពានផង ព្រោះតែការបង្ហាញចឹងហើយទើបមានអ្នករងគ្រោះរឿងផ្លូវភេទច្រើន។បើខ្ញុំនិយាយទៅខុសត្រង់ណាកុំប្រកាន់អី»។តបជាមួយអ្នករិះគន់ស្រីស្អាតរូបរាងស្រឡូនម្នាក់នេះបាននិយាយថា«ការរំលោភបំពានកើត ឡើងដោយសារមនុស្សរោគចិត្តនិងមិនចេះហាមអារម្មណ៍នឹងខួរក្បាលវាខ្លួនឯងមិនមែនបន្ទោសលើការស្លៀកពាក់របស់អ្នកដទៃឬមនុស្សស្រីទេ។ត្រូវហាមកូនប្រុសយើងឱ្យចេះគោរ ពការសម្រេចចិត្តរបស់មនុស្សស្រីបើគេនិយាយថាទេគឺទេ។ការស្រាវជ្រាវរកឃើញថាកុមារី និងកុមារាក៏ត្រូវរងការរំលោភបំពាន់ផ្លូវភេទដូចគ្នាទាំងដែលពួកគេមិនចេះស្លៀកពាក់សិចស៊ីផងទាំងដែលពួកគេមិនគ្រប់អាយុចឹងកុំបន្ទោសគេរឿងស្លៀកពាក់ព្រោះវាជាសិទ្ធរបស់គេរៀនហាមឃាត់ចិត្តស្មោគគ្រោករបស់ខ្លួនឯងបានត្រូវ»។

មិនមានអ្វីប្លែកទេដូចដឹងស្រាប់ហើយថាកូនស្រីរបស់អតីតអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិត កម្មហង្សមាស ងិន ម៉ានីយ៉ាន ចូលចិត្តការលេងហ្វេសសិនបែបសិចស៊ីនិងថតរូបបែបសិល្បៈយ៉ាងទាក់ទាញមិនចាញ់តារាប្រទេសជិតខាងប៉ុន្មានឡើយ ។ បើទោះមានកូនប្រុសវ័យ ជាង ១០ឆ្នាំទៅហើយក្តី តែរូបរាងរបស់ ហ្វី យ៉ាតា នៅតែខ្ញង់តារាវ័យក្មេងល្មមៗសុំចាញ់តែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post