header ads

Sponsor

ហ្វេន ហ្វេនបានបង្ហាញការត្រេកអរក្រោយឃើញមុខមាត់គូស្នេហ៍របស់អ្នកផលិតវីដេអូធ្វើម្ហូបដែលមានសំឡេងរដឺននៅខេត្តបន្ទាយមានជ័យ ឆម ស្រីផាច ។ ប៉ុន្តែយ៉ាងណាក៏មានការសង្ស័យថាគណនីយហ្វេសប៊ុកដែលមានឈ្មោះ ឆម ស្រីផាច នោះអាចជាគណនីយក្លែងក្លាយ ទោវិញ។ 

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះមានគណនីយបុរសម្នាក់ដែលមានឈ្មោះថាTep Vanna បានដាក់ In a Relationship ជាមួយ ឆម ស្រីផាច ជាចំហនៅលើបណ្តាញសង្គម ។ មិនតែប៉ុណ្ណោះគណនីយបុរសរូបសង្ហាម្នាក់នោះថែមទាំងបញ្ជាក់ថ្ងៃទី ២៦ ០៦ ២០២៦ ដោយមានដាក់សញ្ញារូបកូនកម្លោះក្រមុំ និងចិញ្ចៀនព្រមទាំងដាក់ឈ្មោះ ឆម ស្រីផាច ថែមទៀត ។

បើតាមរូបភាពនេះគេសន្និដ្ឋានថានេះជាវេលាចូលរោងជ័យរបស់ពួកគេ ។ ជាមួយនឹងការបើកបង្ហាញទំនាក់ទំនងជាមួយអ្នកផលិតវីដេអូធ្វើម្ហូបសម្បុរស្រអែមរូបនេះជាសាធារណៈនោះបានធ្វើឱ្យអ្នកគាំទ្ររបស់ ឆម ស្រីផាច ជាច្រើនបានសម្តែងការត្រេកអរនិងសាទរគ្រប់គ្នា ហើយក៏មានអ្នកខ្លះថែមទាំងព្រមានបុរសរូបនោះថាហាមក្បត់អាយដលរបស់ខ្លួនឱ្យសោះប្រយ័ត្នល្បី ឈ្មោះ។

ប៉ុន្តែយ៉ាងណាក៏មានអ្នកគាំទ្រមួយចំនួនសង្ស័យថាគណនីយដែលមានឈ្មោះថា Chhom Srey Pach នោះមិនមែនជាគណនីយពិតប្រាកដរបស់អ្នកផលិតវីដេអូធ្វើម្ហូបបែបស្រុកស្រែនោះទេ ព្រោះមានចំនួនអ្នកតាមដានតែ20K ប៉ុណ្ណាះ ។ ដោយឡែកគណនីយដែលគេតែងតែឃើញបង្ហោះវីដេអូធ្វើម្ហូបរបស់ Chhom Srey Pach ជារៀងរាល់ថ្ងៃនោះមានអ្នកតាមដានដល់ទៅ 1.5M ឯណោះ។ ទោះបីជាយ៉ាងនេះក្តីគេមិនទាន់ដឹងថាតើគណនីយដែលបុរសឈ្មោះ Tep Vanna បានដាក់ In a Relationship ជាមួយនោះជាគណនីយពិតប្រាកដរបស់ ឆម ស្រីផាច ឬបែបណាឡើយ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post