header ads

Sponsor

ចុងក្រោយនេះអ្នកច្នៃម៉ូដលោក ឯម រៀម ហាក់មានយីអ៊ុនស្រុតជាខ្លាំងដោយលោកទទួលរងការរិះគន់ផ្ទួនៗពីសំណាក់អ្នកលេងបណ្តាញសង្គមដូចទឹកបាក់ទំនប់ ។ ប៉ុន្តែយ៉ាងណាលោកហាក់មិនសូវរវីរវល់ឬអើពើចំពោះការវាយប្រហារមកលើលោកឡើយ ។ យ៉ាងណាមិញថ្មីៗនេះអ្នកច្នៃម៉ូដវ័យជ្រេរូបនេះបានបង្ហាញរូបភាពអាក្រាតកាយក្នុង Story  ហ្វេសប៊ុកដែលធ្វើឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ។

ដោយសារចូលចិត្តការធ្វើអ្វីប្លែកៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ថ្មីនេះអ្នកច្នៃម៉ូដ ឯម រៀម បានបង្ហាញរូបភាពមួយសន្លឹកអាក្រាតកាយនៅក្នុង Storyដោយបិទបាំងចំណុចពិសេសនូវចានផ្លែឈើដោយនិយាយថាក្តៅស្អុះខ្លាំង។ជាមួយរូបភាពមួយនេះត្រូវបានគណនីយអាចារ្យធំនគររាជ បានយករូបភាពនេះទៅបង្ហោះនឹងបានសារខ្លីថា«ឃ្លោកលិច​ អំបែងអណ្ដែត​ សត្វខុសហេតុបែរកើតបណ្ឌិត»។

រួបភាពរួមទាំងសារមួយនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ស្រដៀងៗគ្នាថា«បែកថ្នាំមែនទែនហើយប៉ិនេះទុកយូរមិនបានទេសារ៉េចេញមួយឱ្យរាងម្តង»«បណ្ឌិតពិតប្រកបដោយអង្គបួន១-ធ្វើខ្លួននិងប្រព្រឹត្តនូវរឿងល្អមានប្រយោជន៏ជាគម្រូ ២-ដឹកនាំ ញុំាងអ្នកដ៏ទៃជុំវិញខ្លួនអោយប្រព្រឹត្តល្អ ៣-សង្គ្រោះអ្នកទុនខ្សោយយកអាសារអ្នកដ៏ទៃ ៤-កតញ្ញូជន…ចុះម្នាក់នេះ? ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាការបង្ហាញកេរ្តិ៏ភេទនៅទីសាធារណៈ«បណ្តាញសង្គម»ចាត់ទុកជាអំពើអាសដែលប្រឈមមុខនឹងទោសទណ្ឌ»«ស្រីខូចប៉ាតាយ៉ាក្លាយជាអ្នកច្នៃម៉ូដ»«សង្វេគណាស់និយាយលែងចេញចង់ល្បីហួសចាំមើលមានអ្នកគាំទ្រទៀតអត់» ជាដើម ។

មិនខុសពីសព្វដងឡើយលោក ឯម រៀម មិនបានឆ្លើយតបអ្វីឡើយដោយលោកបានលើកឡើងបែបព្រងើយថា«ខ្ជិលនិយាយហត់ពេកទើបមកពីមើលនៃការហាត់សមរបស់បងប្អូនជាច្រើនសម្រាប់បើកព្រឹត្តការណ៏»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post