header ads

Sponsor

ថ្មីៗនេះអ្នកគាំទ្រជាច្រើនបានសម្តែងការចាប់អារម្មណ៍នឹងបានលាន់មាត់សរសើរសំណាងនិងបង្ហាញក្តីរំភើបចំពោះតារាសម្តែង នី មុន្នីនាថ ក្រោយឃើញទង្វើប៉ារបស់នាងធ្វើបែបនេះដាក់កូនស្រីបើទោះនាងមានវ័យច្រើនទៅហើយក្តី ។

តាមរយៈរូបភាពរបស់តារាសម្តែង នី មុន្នីនាថ ដែលបានចែករំលែកនៅក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះដោយបង្ហាញពីលោកប៉ារបស់នាងកំពុងលាបថ្នាំសក់ឱ្យដោយភ្ជាប់នូវសំណេរដែលមានន័យថា«កាលពីក្មេងពេលកូនចង់ស្អាតពុកតុបតែងសក់មុខមាត់អោយកូនចង់អោយកូនស្អាត ដល់ធំប៉ុណ្នឹងហើយពុកនៅតាមថែរក្សាកូនចង់អោយកូនស្អាតទៀតម៉ែពុកជាបេះដូង»។

រូបភាពទាំងនេះបានទទួលការពេញចិត្តនឹងលាន់មាត់សរសើរដល់សំណាង នី មុនី្ននាថ ដែលនៅតែ ទទួលបានការថ្នាក់ថ្នមនឹងផ្តល់ភាពកក់ក្តៅនិងក្តីស្រឡាញ់បើទោះមានវ័យច្រើនទៅហើយក្តី ខ្លះទៀតក៏បានលើកឡើងថានេះហើយជាទឹកចិត្តនិងក្តីស្រឡាញ់របស់អ្នកមានគុណកូនធំហើយក៏នៅតែបារម្ភនិងចង់ឱ្យកូនស្អាតទៀត។ 

ក្រៅពីលោកឪពុករបស់តារាសម្តែង នី មុន្នីនាថ ដែលតុបតែងខ្លួនឱ្យកូនស្រីបែបនេះកន្លងមកគេក៏ធ្លាប់ឃើញឪពុករបស់តារាសម្តែង ព្រះកាយច័ន្ទ ដែលតុបតែងមុខមាត់និងស្លៀកពាក់ឱ្យកូនស្រីពេលនាងចេញថតម្តងៗ តែគួរឱ្យស្តាយលោកក៏បានចែកឋានដោយសារជំងឺកាលពីប៉ុន្មានឆ្នាំមុនដែលធ្វើឱ្យ ព្រះកាយច័ន្ទ សោកសៅជាខ្លាំង។ធ្លាប់មានឈ្មោះជាតារាសម្តែងទឹកភ្នែកនឹងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ នី មុន្នីនាថ មិនមានសកម្មភាពនៅក្នុងការសម្តែងឡើយដោយនាងងាកទៅធ្វើការងារសង្គមដោយសព្វថ្ងៃតារាសម្តែងរូបនេះជាប្រធានមូលនិធិផ្តល់ឈាម ។ ប៉ុន្តែ នី មុន្នីនាថ បានប្រាប់ថា នឹងវិលមកសម្តែងវិញក្រោយការងារសង្គមរបស់នាងមួយនេះដំណើរការរលូនល្អ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post