រដ្ឋបាលខេត្តកណ្ដាល បញ្ជាក់ថាដោយសារស្ថានភាពដី មានភាពមិនប្រក្រតី ស៊ីរូងចូលសំណង់លំនៅឋានប្រជាពលរដ្ឋនៅស្រុកស្អាងដូច្នេះ ផ្ទះពលរដ្ឋនៅអមច្រាំងទន្លេបាសាក់ប្រឈមនឹងការបាក់បន្តទៀត ។
គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ផ្ទះពលរដ្ឋដែលរងផលប៉ះពាល់សរុប៤០ខ្នងផ្ទះ ហេីយ។
នេះបេីតាមរបាយការណ៍បឋម ស្តីពីផលប៉ះពាល់ក្នុងហេតុការណ៍បាក់ស្រុតច្រាំងទន្លេរ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅចំណុចទីតាំងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។