header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយបានឃើញតារាចម្រៀងវ័យក្មេងរូបសង្ហា ថៃ អតិជាតិបុត្រ បានងាកមកចាប់ដៃគូថ្មីជាមួយពិធីការិនីរូបស្រស់ ជីជី ក្រោយអតីតដៃគូរបស់លោក ដួង ម៉ានិច បានងាកទៅបង្កើតសម្ព័ន្ទភាពជាមួយហ៊ា ឆាត យ៉ាងផ្អែមល្ហែមនិងស៊ីជម្រៅ ។

គេចាំបានកន្លងមកតារាចម្រៀង ថៃ អតិជាតិបុត្រ បានចាប់ដៃគូយ៉ាងស្និទ្ធស្នាលជាមួយស្រីស្អាត ដួង ម៉ានិច ហើយកន្លងមកទំនាក់ទំនងរបស់អ្នកទាំងពីរក៏ត្រូវបានគេសង្ស័យថាជាស្នេហាបើទោះពួកគេខុសជំនាន់ក្តី ។ ប៉ុន្តែក្រោយមក ដួង ម៉ានិច ក៏បានប្តូរទៅចាប់គូជាមួយប្រុសស្អាតដែលមានទម្រង់មុខដូចកូនកាត់ ហ៊ាឆាត ទៅវិញ ។ អ្វីដែលកត់សម្គាល់ក្រោយស្ងប់ស្ងាត់សកម្មភាពសិល្បៈថ្មីៗមួយរយៈពេលនេះតារាចម្រៀងរូបសង្ហាម្នាក់នេះបានត្រឡប់មកជាថ្មីដោយបានចាប់ដៃគូថ្មីជាមួយពិធីការិនីសម្រស់ស្អាត ជីជី នឹងបានធ្វើការឡាយរួមគ្នាហើយដែរ ។

ខណៈកំពុងឡាយវីដេអូជាមួយពិធីការិនី ជីជី តារាចម្រៀង អតិជាតិបុត ត្រូវបានហ្វេន ហ្វេន សួររឿង ដួង ម៉ានិច ដែលធ្វើឱ្យលោកតបថាឡាយជាមួយ ជីជី បែរជាសួររក ដួង ម៉ានិច ទៅវិញ ។ ក្នុងនោះស្រីស្អាត ជីជី ក៏បានសួរបែបលេងសើចថាប្រសិននាង និងតារាចម្រៀង បុត្រ ស្រឡាញ់គ្នាតើអ្នកគាំទ្រគិតម៉េចដែរ ?

ស្រឡាញ់ស្រីចាស់ចឹង ? ក្នុងនោះតារាចម្រៀងប្រុសរូបនេះបានឆ្លើយថាមិនដឹងម៉េចទេលោកស្រឡាញ់តែនារីដែលមានអាយុបង ។ ប៉ុន្តែយ៉ាងណាមានការលើកឡើងពីសំណាក់មហាជនថានេះគ្រាន់តែជាការចាប់ផ្តើមក្នុងការទាមទារចំណាប់អារម្មណ៍ពីសំណាក់មហាជនមិនមែនជាទំនាក់ទំនងស្នេហាអ្វីឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post