មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញអតីតតារាសម្តែងរូបស្រស់សាច់សខ្ចី សាត រស្មី បានប្រកាសខ្លួនមេម៉ាយក្រោយភ្ជាប់ស្នេហ៍ជាមួយក្មួយប្រុសតារាចម្រៀង ព្រាប សុវត្ថិ កាលពីប៉ុន្មានឆ្នាំមុន ។ ការប្រកាសតាមបណ្តាញសង្គមបែបនេះរបស់ស្រីស្អាត សាត រស្មី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមដែលធ្លាប់គាំទ្រអ្នកនាងមានការចាប់អារម្មណ៍គ្រប់គ្នា ។
គួរបញ្ជាក់ថា សាត រស្មី ធ្លាប់ជាអតីតតារាសម្តែងម្នាក់ហើយអ្នកនាងក៏ធ្លាប់ជាអតីតភរិយារបស់អតីតអ្នកប្រដាល់លោក ជា ស្រួច ផងដែរ ។ ប៉ុន្តែក្រោយមក សាត រស្មី បានចាកចេញពីអាជីពសិល្បៈក្រោយពីបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយលោក ឆាយ ដាពិសិដ្ឋ ជាក្មួយប្រុសរបស់ឧកញ៉ា ព្រាប សុវត្ថិ ហើយសព្វថ្ងៃពួកគេក៏មានកូនស្រីដ៏គួរឱ្យស្រឡាញ់មួយជាចំណងដៃផងដែរ ។ ជារឿយៗគេតែងឃើញគូស្នេហ៍មួយគូនេះបង្ហាញភាពផ្អែមល្ហែមតាមបណ្តាញសង្គមស្ទើរមិនជឿថាពេលនេះអ្នកទាំងពីរមានរឿងរកាំរកូសដល់ថ្នាក់នេះ ។
ថ្មីៗនេះ សាត រស្មី បានបង្ហោះសារខ្លីដែលមានអត្ថន័យថា«បើខ្ញុំមេម៉ាយកូនមួយស្រឡាញ់អត់?» មុននឹងប្រកាសថាខ្លួនមេម៉ាយបែបនេះគេក៏បានឃើញ សាត រស្មី បានបង្ហាញអារម្មណ៍ ដូចជាខឹងសម្បារនឹងនរណាម្នាក់តាមរយៈសារដែលនាងបានបង្ហោះជាហូរហែនៅក្នុងគណនីយផ្ទាល់ខ្លួន៕