header ads

Sponsor

ខេត្តកំពត៖ បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តកំពតបានអញ្ជើញ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហិង្សាលើភរិយា ពោលគឺមិនបានប៉ុន្មានម៉ោងផងនាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតបានបញ្ជាក់ថា៖

ក្រោយធ្វើការសាកសួរបំភ្លឺនឹងទទួលបណ្តឹងពីភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថិកិច្ចបានសុំគោលការណ៏ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៏ណែនាំពីឯកឧត្តម ព្រះរាជអាជ្ញារ សំរេចឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនិតិវិធីទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយា ។

សូមជម្រាបជូនថា បើយោងតាម គណនី ហ្វេសប៊ុក Ah Leak បង្ហោះ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ ថា នាងខ្ញុំ ឈ្មោះ ម៉ាត់ លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទី រាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ)

ហេតុដូចនេះ សូមបងប្អូនអ៊ុពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះ បានដឹងដល់លោកពូ អភិបាលខេត្តកំពត បានជ្រាបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ ។ នាងខ្ញុំ សូមអរគុណ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post