header ads

Sponsor

នេះជាលើកដំបូងដែលតារាសម្តែង ឆុំ វត្តី និងស្វាមីបានបណ្តើរគ្នាទៅប្រទេសជិតខាងដូចកំលោះក្រមុំ ដោយមិនបានយកកូនតូចទៅជាមួយឡើយ ។ មិនខុសពីដំណើរកម្សាន្តនៅក្នុងស្រុកឡើយ ឆុំ វត្តី បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីនៅក្នុងបណ្តាញសង្គមដែលធ្វើឱ្យអ្នកគាំទ្រមានការលាន់មាត់សរសើរគ្រប់គ្នាចំពោះជីវិតគូរបស់អ្នកនាង។

ចាប់តាំងពីរៀបការនឹងមានកូនជាចំណងដៃមក ឆុំ វត្តី មិនបានប្រឡូកនៅក្នុងការងារសិល្បៈដូចមុនទៀតឡើយព្រោះនាងមិនមានពេលវេលានៅក្នុងការមើលថែទាំកូនស្រីដែលនៅតូចនៅឡើយ។ ប៉ុន្តែយ៉ាងណាតារាស្រីដែលមានស្នាមញញឹមស្រស់រូបនេះបានងាកមកបើកហាងលក់សម្លៀកបំពាក់ដែលសព្វថ្ងៃកំពុងដំណើរការយ៉ាងរលូនផងដែរ ។

អ្វីដែលកត់សម្គាល់ ឆុំ វត្តី ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានជីវិតស្នេហាយ៉ាងសមប្រកបព្រោះនាងទទួលបានការស្រឡាញ់និងថ្នាក់ថ្នមពីសំណាក់ស្វាមីនិងឪពុកម្តាយក្មេកយ៉ាងគាប់ចិត្តផងដែរ ។ ជារឿយៗ ឆុំ វត្តី តែងបង្ហាញរូបភាពដ៏មានសុភមង្គលរបស់នាង និងស្វាមីរួមទាំងកូនស្រីនៅក្នុងបណ្តាញសង្គមជូនដល់អ្នកគាំទ្ររបស់ខ្លួន ។

យ៉ាងណាមិញថ្មីៗនេះតារាសម្តែង ឆុំ វត្តី បានបណ្តើរស្វាមីទៅប្រទេសថៃដោយមិនបានយកកូនស្រីទៅជាមួយឡើយ។បើតាមដឹងនេះជាដំណើរកម្សាន្តលើកដំបូងទៅក្រៅប្រទេសក្រោយ ពួកគេរៀបការរួច។ គេចាំបានថាកាល ឆុំ វត្តី រៀបការគឺចំរដូវកាលជំងឺកូវីដផ្ទុះខ្លាំងទើប ធ្វើឱ្យនាងនិងស្វាមីខកខានក្នុងការចេញទៅកម្សាន្តក្រេបទឹកឃ្មុំនៅបរទេសដែលធ្វើឱ្យនាងខកចិត្តជាខ្លាំងហើយរំពឹងថាថ្ងៃណាមួយនឹងទៅជាលក្ខណៈគ្រួសារដែលមានវត្តមានកូនស្រី តែពេលនេះកូននៅតូចនៅឡើយពិបាកក្នុងការយកមកជាមួយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post