header ads

Sponsor

ថ្មីៗនេះគេបានឃើញតារាចម្រៀងពហុជំនាញ ស៊ូ ដាណេ បានបង្ហាញរូបភាពជាមួយអតីតស្វាមីដែលជាអណិកជនខ្មែររស់នៅប្រទេសអាមេរិក បើទោះពួកគេបានចែកផ្លូវគ្នាមួយរយៈក្តី ។ មានការសង្ស័យថាតារាចម្រៀងពហុជំនាញនិងជានាដការីរបាំរូបនេះប្រហែលជាត្រូវរ៉ូវគ្នា វិញហើយ ។

គេចាំបានថាតារាចម្រៀង ស៊ូ ដាណេ បានរៀបការជាមួយស្វាមីជាអ្នករស់នៅសហរដ្ឋអាមេរិក កាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០១៩។ ប៉ុន្តែគួរឱ្យស្តាយមួយរយៈក្រោយមកក៏លេចឮថាជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរបានដើរដល់ផ្លូវបែក តែយ៉ាងណាតារាសម្បុរស្រអែមរូបនេះមិនបានទម្លាយពីដើមហេតុដែលនាំឱ្យចែកផ្លូវគ្នាឡើយ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះ ស៊ូ ដាណេ បានបង្ហាញរូបភាពយ៉ាងស្និទ្ធស្នាលជាមួយអតីតស្វាមីក្រោយលោកបានមកលេងស្រុកកំណើតកាលពីពេលថ្មីៗនេះដែលធ្វើឱ្យមានការសង្ស័យថាអ្នកទាំងពីរប្រហែលជានាគ្នាវិញព្រោះកន្លងមកឃើញពួកគេផ្អែមល្ហែមគ្នានៅពេលអតីតស្វាមីចុះមកស្រុកខ្មែរម្តងៗ។ 

ទាក់ទងជាមួយរឿងនេះ ស៊ូ ដាណេ បានប្រាប់អ្នកលេងបណ្តាញសង្គមថារវាងនាង និងអតីតស្វាមីមិនអាចត្រូវគ្នាវិញឡើយព្រោះពេលនេះមានផ្លូវដើររៀងខ្លួនហើយ ។ ក្នុងនោះតារាពហុជំនាញរូបនេះប្រាប់ថា«ពីភរិយាស្វាមីស្របច្បាប់មកក្លាយជាអតីតមិនដែលឈ្លោះប្រកែកឬស្គាល់ពាក្យអាម៉ឹង សម្តីតូចធំដាក់គ្នាម្តងណាទេ !អរគុណ កឺកឺ ប៉ាវបាយល្ងាចមិញ រាប់អានបានរាប់ បើមិនរាប់ទេ ចាំគិតទៀត»។ បន្ថែមពីលើនេះ ស៊ូ ដាណេ បានប្រាប់អ្នកគាំទ្ររបស់ខ្លួនតាមហ្វេសប៊ុកថាទោះបែកគ្នាតែអតីតស្វាមីនៅតែផ្តល់តម្លៃដល់រូបនាង តែយ៉ាងណាមិនអាចត្រូវគ្នាវិញទេ។ 

ស៊ូ ដាណេ ត្រូវបានគេស្គាល់ថាជានាដការីរបាំបុរាណហើយក៏ជាតារាចម្រៀងម្នាក់ដែរ ហើយមួយរយៈចុងក្រោយនេះនាងក៏បានចូលរួមនៅក្នុងការសម្តែងរឿងភាគទូរទស្សន៍ហង្សមាស ថែមទៀតផង ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post