header ads

Sponsor

គ្រាន់តែបានឃើញលោក ជឿន ចក់ ដែលអ្នកលេងបណ្តាញសង្គមតែងហៅថា អេដមីនជីងចក់ មានឱកាសបានធ្វើជាពិធីករនៅក្នុងព្រឹត្តិការណ៍ដ៏ធំស៊ីហ្គេមដែលនឹងប្រព្រឹត្តទៅនៅក្នុងពេលដ៏ខ្លីខាងមុខនេះភ្លាម កំពូលទើស ម៉ៃ សុគន្ធ បានបង្ហាញការមិនពេញចិត្តនឹងបានចេញមុខលើកឡើងចំៗបែបនេះដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមចេញមុខវែកញែកព្រោងព្រាត។

ក្រោយពីមានប្រភពច្បាស់ការណ៍បានទម្លាយថា អេដមីន ជីង ចក់ នឹងធ្វើជាអ្នកអធិប្បាយឬជាពិធីករនៅព្រឹត្តិការណ៍ស៊ីហ្គេមសម្រាប់វិញ្ញាសារផ្សេងៗដែលមាន ដូចជា បាល់ទាត់ បាល់បោះ និងប្រដាល់គុនខ្មែរដែលនឹងប្រារព្ធឡើងនាពេលដ៏ខ្លីខាងមុខនេះ ។ស្រាប់តែតារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលមានរហស្សនាមថា ជាកំពូលទើសនោះបានបង្ហោះសារទើសភ្លាមៗជាចំហថា«ដូចខ្វះមនុស្សអត្ថាធិប្បាយនៅSea Games2023 ទៅយកបុគ្គលល្បីដោយសាររឿងជេរ និង បង្កើតរឿងអាក្រក់ៗក្នុងសង្គមហែកហួរគ្នា ធ្វើអោយគេមើលងាយទូទាំងប្រទេសជាតិ ទៅវិញតែ អ្នកមានសីលធម៌ វិជ្ជាជីវៈល្អ ច្បាស់ក្នុងវិស័យកីឡា ដូចជា ស៊ីថូ ណាថាន់ និង ហ៊ ង៉ែត ត្រូវ ធីបចោល »។

ការលើកឡើងរបស់លោក ម៉ៃ សុគន្ធ ក៏ទទួលបានការខមិនព្រោងព្រាតដោយខ្លះបានលើកឡើងបែបលេងសើចថា «បងច្រណែនទេដឹង» តែកំពូលទើសរូបនេះតបថា«មិនច្រណែនទេជំនាញផ្សេងគ្នា»ខ្លះទៀតបានខមិនថា«លើកទីមួយហើយដែលឃើញបងទើសត្រូវ»«ត្រឹមត្រូវណាស់ ហ៊ ង៉ែត និង ស៊ីថូ ណាថាន់ ទើបស័ក្តិសមនិងព្រិត្តិការណ៍លំដាប់ប្រទេសមួយនេះ (សុំអត់យល់អ្នករៀបចំ)»។អ្វីដែលកត់សម្គាល់នេះជាលើកទីមួយដែលគេឃើញអ្នកលេងបណ្តាញសង្គមជាច្រើនពេញចិត្តចំពោះការយល់ឃើញនឹងទើសរបស់លោក ម៉ៃ សុគន្ធ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post