header ads

Sponsor

រហូតមកដល់ពេលនេះតារាចម្រៀង ប៊ុត សីហា នៅតែសំងំស្ងៀមឈឹងសូម្បីតែការចេញមុខឡាយវីដេអូដូចការប្រកាសក្នុងហ្វេសប៊ុករបស់លោកក៏គេមិនបានឃើញដែរ ។ ប៉ុន្តែអ្វីដែលកត់សម្គាល់តារាចម្រៀងដែលសម្បូររឿងអាស្រូវមិនចេះចប់រូបនេះបានទទួលស្គាល់ថាប្រជា ប្រិយភាពនៅសល់ប៉ុណ្ណាលោកយកប៉ុណ្ណឹងក្រោយមានអ្នកខមិនថាសព្វថ្ងៃលោកធ្កាក់ដល់ចំណុចសូន្យ។

ក្រោយវិលចូលសិល្បៈជាថ្មីអតីតម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia ប៊ុត សីហា បានបង្ហាញភាពជឿជាក់នឹងសន្យាថាលោកមិនឱ្យអ្នកគាំទ្រខកបំណងឡើយ ។ មិនតែប៉ុណ្ណាះលោកថែមទាំងបង្ហាញភាពហ៊ឺហាក្រោយពីទទួលបានការជួយជ្រោម ជ្រែងពីអ្នកជំនួញអនឡាញល្បីម្នាក់ ប៉ុន្តែមិនបានប៉ុន្មានផងក៏ំមានលេចធ្លាយព័ត៌មានជាបន្តបន្ទាប់ថាលោកជំពាក់ប្រាក់និងឱ្យប្រាក់ដុល្លារក្លែងក្លាយទៅអ្នកចាក់សាំងថែមទៀត ។ 

ជាមួយរឿងរ៉ាវទាំងនេះ ប៊ុត សីហា បានចេញមុខប្រកាសថាលោកនឹងឡាយវីដេអូដើម្បីបក ស្រាយរឿងនេះ  តែយ៉ាងណារហូតមកដល់ពេលនេះច្រើនថ្ងៃហើយស្ងាត់ឈឹងតែម្តង ខណៈអ្នកគាំទ្រជាច្រើនចង់ដឹងចំពោះការបកស្រាយរបស់លោកជុំវិញរឿងរ៉ាវមិនល្អនាពេលកន្លង   មក។

អ្វីដែលកត់សម្គាល់ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមម្នាក់បានខមិនថា«អាយដលប្រជាប្រិយ ភាពធ្លាក់ដល់សូន្យ» ប៊ុត សីហា បានចេញមុខតបថា«សល់បានម៉ាណយកប៉ុណ្ណឹង» អ្នកខមិរូបនោះបានសួរទៀតថាហេតុលោក ប៊ុត សីហា មិនឡាយវីដេអូដូចការសន្យា» ប៊ុត សីហា បានលើកឡើងថា«ផេកនាំគ្នាបេនខ្ញុំមិនឱ្យខ្ញុំឡាយកើត»។ ទោះជា ប៊ុត សីហា លើកឡើងបែបនេះក្តី តែអ្នកលេងបណ្តញសង្គមមួយចំនួនបាននិយាយបើជាការពិតចុះហេតុអ្វីពេលឡាយមិនកើតលោកមិនសរសេរបង្ហោះដើម្បឱ្យអ្នកគាំទ្របានអស់ចិត្តហើយខ្លះទៀតក៏បានលើកទឹកចិត្តដល់លោកថា«លោកត្រូវបកស្រាយឱ្យច្បាស់ៗទើបគេជឿកុំខ្លាចបើយើងធ្វើល្អព្រោះយើងជាមនុស្សរបស់មហាជន»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post