header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយថ្មីៗនេះគេបានឃើញតារាសម្តែងដែលពោរពេញទៅដោ យសមត្ថភាពខ្ពស់អ្នកនាង ស្វែង សុជាតា បានសម្រេចកែបន្ថែមចំណុចសំខាន់ទាំងពីរនេះលើរូបរាងកាយដែលកាន់តែធ្វើឱ្យសម្រស់របស់អ្នកនាងស្រស់ស្អាតនិងជឿជាក់ថែមមួយកម្រិតទៀត ។

ទោះជាមានតារាស្រករក្រោយរីកដុះដាលជាបន្តបន្ទាប់ក្តី តែតារាវ័យ៤៣ឆ្នាំ ស្វែង សុជាតា នៅតែមានទីផ្សារនៅក្នុងការសិល្បៈ ពោលអ្នកនាងមានទេពកោសល្យសម្តែងបានយ៉ាងល្អមិនថាតួកម្សត់ឬតួកាចឡើយ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ស្វែង សុជាតា កាន់តែឡើងកូដថែមមួយកម្រិតទៀតក្រោយអ្នកនាងបានកែបន្ថែមដើមទ្រូងនិងរិតបន្តឹងចង្កេះឱ្យរួមតូចដែលកាន់តែធ្វើឱ្យអ្នកនាងមានភាពជឿជាក់ជាខ្លាំង ។

ជាមួយនឹងរូបរាងថ្មីរបស់ ស្វែង សុជាតា ក៏ទទួលបានការលាន់មាត់សរសើរពីសំណាក់អ្នកគាំទ្ររបស់អ្នកនាងថាពិតជាប្លែកនិងទាក់ទាញដែលមើលទៅកាន់តែក្មេងជាងមុន។

ក្រោយកែបន្ថែមដើមទ្រូងគេបានឃើញតារាសម្តែងកូនបីរូបនេះបានស្លៀកឈុតសិចស៊ីយ៉ាងក្លាហានបង្ហាញដល់ភ្នែកមហាជនផងដែរ ។សម្រាប់កែដើមទ្រូង និង ចង្កេះឱ្យរួមតូចនេះតារាសម្តែង ស្វែង សុជាតា ធ្វើនៅហាងល្បីមួយនៅក្នុងស្រុកខ្មែរហើយមូលហេតុដែលសម្រេចចិត្តថាកែដោយសារអ្នកនាងក៏មានវ័យច្រើនហើយរូបរាងស្បែកពោះក៏យារធ្លាក់ព្រោះអ្នកនាងធ្លាប់ មានកូនដល់ទៅបីនាក់ទើបសម្រេចថាកែត្រង់ចំណុចទាំងនេះព្រោះ អ្នកនាងជាមនុស្សដែលមានចរិកបែបអឺរ៉ុបចូលចិត្តដើមទ្រូងធំៗមើលទៅឃើញសិចស៊ីស្អាតនិងទាក់ទាញ។

អ្វីដែលកាន់តែពិសេសនោះក្រោយកែចំណុចសំខាន់ៗទាំងនេះ ស្វែង សុជាតា បានទទួលស្គាល់ថាការងារសិល្បៈកាន់តែហូរចូលបន្តជាប់គ្នារដឹកតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post