header ads

Sponsor

ក្រោយអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការមិនពេញចិត្តក្រោយលេចធ្លាយព័ត៌ មានថាអ្នកអត្ថាធិប្បាយដែលសម្បូររឿងអាស្រូវកាលពីមួយរយៈមុនអេដមីន ជីងចក់ នឹងក្លាយជាពិធីករនៅក្នុងព្រឹត្តិការណ៍ស៊ីហេ្គមលើកទី៣២នេះ ។ ស្រាប់តែអេដមីន ជីងចក់ បានបង្ហោះសារយ៉ាងចាក់ដោតម៉ាឆ្ងាញ់ធ្វើព្រងើយដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលទៅខមិនតបតបែបលេងសើចខ្លះ លើកទឹកចិត្តខ្លះ គ្រប់គ្នា ។ 

មហាជនបានជ្រាបហើយថាព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ដែលនឹងឈានចូលមកដល់នៅក្នុងរយៈពេល ៨ថ្ងៃទៀត ដែលកម្មវីធីដ៏ធំនេះនឹងបើកជាផ្លូវការនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣នៅពហុកីឡាដ្ឋានមរតកតេជោ។

អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយលេចឮព័ត៌មានថាអ្នកអត្ថាធិប្បាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២នៅក្នុងវិញ្ញាសារផ្សេងៗដែលមានដូចជា បាល់ទាត់ បាល់បោះ និងប្រដាល់គុនខ្មែរ នោះជាអេដមីន ជីងចក់ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការមិនពេញចិត្តដោយលើកឡើងស្ទើរគ្រប់គ្នាថាលោកពុំស័ក្តិសមជាពិធីករនៅក្នុងព្រឹត្តការណ៍ដ៏ធំនេះឡើយ។ ព្រោះមានពិធីករល្បីៗជាអ្នកអត្ថាធិប្បាយកីឡាប្រកបដោយវិជ្ជាជីវៈមួយចំនួនទៀតដែលទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រនាពេលមក។

តបជាមួយការរិះគន់នេះអេដមីន ជីងចក់ បានបង្ហោះរួបភាពមួយសន្លឹកអមដោយសារយ៉ាងចាក់ដោតដែលមានអត្ថន័យថា «គេមើលស្រាលយើងជារឿងរបស់គេ! ប៉ុន្តែខ្ញុំនូវតែជឿជាក់ថាវាគ្មានអី្វដែលខ្ញុំមិនអាចធ្វើបាន»។ លោកថែមទាំងបញ្ជាក់ថា«ទៀតថាដើមឈើកាន់តែខ្ពស់ ត្រូវខ្យល់ខ្លះវាជារឿងធម្មតារបស់ធម្មជាតិមិនចឹងកនយើង»។ ជាមួយសាររបស់ អេដមីន ជីងចក់ ក៏មានអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិលើកទឹកចិត្តហើយខ្លះទៀតបានខមិនបែបលេងសើចនឹងសុំចិត្តលោកថាពេលអត្ថាធិប្បាយគួរប្រើពាក្យបែបស្លូតៗចូលស្ទឹងតាមបទហើយរំពឹងថាលោកនឹងទទួលបានលទ្ធផលល្អ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post