មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាប្រុសពីរដួងគឺតារាចម្រៀងសាច់សខ្ចីលោក គឿន នភាល័យ និងតារាសម្តែងលោក ពឹង ពុទ្ធិស័ក្តិ បានបង្អួតសម្រស់ដោយស្លៀកតែខោខ្លីសម្ញែងរូបរាងពេលទៅលេងទឹកកកដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើលជាខ្លាំង ។តែក៏មានអ្នកខ្លះបានបង្ហាញការព្រួយបារម្ភចំពោះសុខភាពរបស់លោកផងដែរ ។
ពិតជាហ៊ឺហាមិនធម្មតាតារាប្រុសពីររួដែលមានដូចជាលោក គឿន នភាល័យ និងលោក ពឹង ពុទ្ធិស័ក្តិ បានធ្វើដំណើរទៅសហរដ្ឋអាមេរិកដែលតាមដឹងជាលក្ខណៈឯកជនរបស់ពួកគេហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះតារាប្រុសទាំងពីរដួងបានស្លៀកខោខ្លី បង្អួតរូបរាងនៅលើវាលទឹកកកសក្បុសដោយបង្ហាញកាយវិការថតរូបរួមគ្នាជាមួយស្ទីលប្លែកៗជាច្រើនសន្លឹក ។
ការបង្អួតរូបរាងជាពិសេសស្បែកសខ្ចីរបស់តារាប្រុសសង្ហាទាំងពីររូបបានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការលាន់មាត់់ដែលលោកហ៊ានស្លៀកពាក់បែបនេះនៅកណ្តាលវាលទឹកកកនៅសហរដ្ឋអាមេរិកដូនេះ ។ ខ្លះលើកឡើងថាស្ទីលនេះញាក់សាច់តែម្តង ។
ចុងក្រោយនេះគេសង្កេតឃើញតារាចម្រៀង គឿន នភាល័យ កាន់តែមានប្រជាប្រិយភាព ជាពិសេសក្រោយពីលោកបានហក់ចូលនៅក្នុងការសម្តែងរឿងអប់រំបែប BL បានយ៉ាងល្អដែលលោកអះអាងថានៅមានរឿងបែបនេះបន្តបន្ទាប់ទៀត ។ នភាល័យ បញ្ជាក់ថានេះគ្រាន់ជាការ សម្តែងទេ ការពិតលោកមានគូស្នេហ៍ជាមនុស្សស្រីហើយនាងក៏មិនមានការហាមឃាត់ចំពោះលោកក្នុងការសម្តែងរឿងនេះដែរ ។
សម្រាប់តារាសម្តែងរូបសង្ហា ពឹង ពុទ្ធិស័ក្តិ ក៏កំពុងមានប្រជាប្រិយភាពខ្លាំងដែរដោយលោកក្តោបបានតំណែងជាតួឯកជាបន្តបន្ទាប់ដែលថ្មីៗនេះលោ កទើបបញ្ចប់ការសម្តែងរឿងជាមួយ គង់ ចាន់ស្រីមុំ៕