ឧកញ្ញ៉ា ជា សារ៉ន និងបក្សពួកដែលបានឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវបានចៅក្រមសើបសួរចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និងត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតនៅរសៀលថ្ងៃទី 27.04.23 នេះរួចរាល់ តុលាការនិងបន្តនិតិវិធីជាមួយតំណាងក្រុមហ៊ុនពាក់ពន្ធ័សំណងជូនប្រជាពលរដ្ឋ ។
នេះបើយោងតាមទំព័រហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងនៅល្ងាចថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣នេះ។
សូមជម្រាបជូនថា ឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ បានឆបោកប្រជាពលរដ្ឋ យ៉ាងហោចណាស់ ២,៤៦១ គ្រួសារ សរុបជាទឹកប្រាក់ជិត ៤០លានដុល្លារ ទាំងនៅខេត្ត កំពត និង ខេត្តផ្សេងៗទៀត ដែលបានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួនទៅដាក់វិនិយោគជាមួយក្រុម ជា សារ៉ន រៀលធី ឯ.ក ដើម្បីទទួលបានការប្រាក់ប្រចាំខែ។