មានការភ្ញាក់ផ្អើលជាខ្លាំងដោយថ្មីៗនេះតារាចម្រៀង ម៉ារីអូ បានបង្ហើបរឿងមួយជាសាធារណៈលើបណ្តាញសង្គមដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការចាប់អារម្មណ៍នឹងបានបញ្ចេញមតិ មួយចំនួនដល់លោកផងដែរ ។
កាលពីបីថ្ងៃមុននេះតារាសម្តែងនិងអតីតតារាចម្រៀងប្រចាំផលិតកម្ម Big Menលោក ម៉ារីអូ បានបង្ហោះសារដែលមានអត្ថន៏យថាប៉ុន្មានខែមុនមានគេទាក់ទងខ្ញុំឱ្យច្រៀងអាស៊ាន តែតម្រូវឱ្យខ្ញុំច្រៀងភាសាវៀតណាមខ្ញុំមិនទទួលច្រៀងព្រោះមិនមែនជាភាសាជាតិតើការសម្រេចចិត្តនេះត្រូវដែរឬទេ?
ជាមួយនឹងការលើកឡើងរបស់ម្ចាស់បទ«ចាំបងស្អប់អូនចាំបែកគ្នា» ក៏ទទួលបានការបញ្ចេញមតិពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមមួយចំនួនដោយមានទាំងអ្នកគាំទ្រនឹងពេញចិត្តចំពោះការសម្រេចចិត្តរបស់តារាចម្រៀងសាច់ដុំធំៗលោក ម៉ារីណូ តែខ្លះទៀតក៏បានបញ្ចេញយោបល់ថា លោកគួរតែច្រៀងព្រោះបើខ្មែរយើងទៅច្រៀងប្រទេសគេវិញក៏គេច្រៀងបទយើងដូចគ្នា(អាស៊ាន)»«តើច្រៀងតំណាងឱ្យប្រទេសវៀតណាមជនជាតិខាងយើងច្រៀងទាំងអស់គ្នាគ្រប់ជាតិសាសន៍មែន ? បើមែនច្រៀងបានតើ»។
គួរបញ្ជាក់ថាតារាចម្រៀង ម៉ារីអូ ជាតារាចម្រៀងដែលមានប្រជាប្រិយភាពគួរសមលោកធ្លាប់ជាអតីតតារាចម្រៀងនៅក្នុងផលិតកម្ម Big Men ដែលទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យជាច្រើន។ ក្រៅពីតារាចម្រៀងលោក ម៉ារីអូ ក៏បានចូលរួមសម្តែងរឿងនិងស្ប៉តពាណិជ្ជកម្មមួយចំនួនដែរ ៕