header ads

Sponsor

 លោកស្រី ធី សុវណ្ណថា រួម និងមន្ត្រីចំនួន៥រូបផ្សេងទៀត ត្រូវបានរាជ​រដ្ឋា​ភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុង​អរិយ​ក្សត្រដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល។

ថ្ងៃចូលធ្វើការថ្ងៃទី១របស់អភិបាលរងក្រុងអរិយក្សត្ររូបនេះ បានខូចម៉ាស៊ីនសាឡាងកណ្ដាលទន្លេ លោកស្រីធី សុវណ្ណថាបានរួមសុខទុក្ខជាមួយពលរដ្ឋអរិយក្សត្រ ជាមួយគ្នានោះលោកស្រីក៏បានអរគុណដល់អាជ្ញាធរផងដែរ ដែលបានអន្តរាគមន៍ទាន់ពេល។ តាមរយៈសារនៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបរាប់ថា៖

«បងប្អូន អ្នកអរិយក្សត្រ អើយ ខ្ញុំយល់អារម្មណ៍ មួយនេះហើយ ខូចម៉ាស៊ីនសាឡាង កណ្តាលទន្លេមុខ៤ អរគុណអាជ្ញាធរអន្តរាគម ទាន់ពេល មានអារម្មណ៍ ដូចនៅលើកប៉ាល Titanic ⛴️ ចូលធ្វើការថ្ងៃទី១ បានរួមសុខទុក្ខ ជាមួយអ្នកអរិយក្សត្រ»

សូមជម្រាបជូនថាកាលពីពេលថ្មីៗនេះ លោកស្រីធី សុវណ្ណថា បានប្ដេជ្ញាចិត្ត និងប្រកាសឱ្យដឹងពីសវតារបស់ខ្លួនផងដែរ ទៅលើកិច្ចការងារថ្មីនេះ ដោយលោកស្រីបញ្ជាក់ថា៖

«នាងខ្ញុំ ធី សុវណ្ណថា អាយុ ២៨ឆ្នាំ កម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ ។ សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់ គោរពជូន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស តែងតាំងមុខតំណែង ដ៏សំខាន់ "អភិបាលរងក្រុងអរិយក្សត្រ" ដល់រូបនាងខ្ញុំ ។ នាងខ្ញុំសន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមបំរើប្រជាជន»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post