មានការភ្ញាក់ផ្អើលជាខ្លាំងដោយថ្មីៗនេះអ្នកនាង សុទ្ធ បញ្ចកា បានបង្ហាញរូបភាពស្និទ្ធស្នាលជាមួយអតីតគូស្នេហ៍តារាសម្តែងរូបស្រស់សង្ហាលោក អេដវីន ជាថ្មីម្តងទៀតនៅលើបណ្តាញសង្គម ។ អ្វីដែលចាប់អារម្មណ៍នោះ សុទ្ធ បញ្ចកា បាននិយាយថាលោក អេដវីន ប្រាប់ថានៅតែស្រឡាញ់អូនដូចដើម»។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាមិនទាន់ភ្លេចកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២១ តារាសម្តែងរូបសង្ហា អេដវីន បានធ្លាក់ខ្លួនជាប់មន្ទីរឃុំឃាំងដោយសារលោកបានធ្វើអំពើហឹង្សាដាក់គូស្នេហ៍អ្នកនាង សុទ្ធ បញ្ចកា យ៉ាងធ្ងន់ធ្ងរដោយសារប្រចណ្ឌ ។ ក្រោយពីចេញពីមន្ទីរឃុំឃាំងគូស្នេហ៍មួយគូនេះមិនបានត្រូវរ៉ូវគ្នាវិញឡើយដោយអ្នកនាង សុទ្ធ បញ្ចកា បានទៅភ្ជាប់ស្នេហ៍ជាមួយគូ្រពេទ្យចិត្តធម៌ តែក្រោយមកចំណងស្នេហ៍មួយនេះក៏ប្រេះឆាទៅវិញ ។
ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍នោះថ្មីៗនេះអ្នកនាង សុទ្ធ បញ្ចកា បានបង្ហាញរូបភាពយ៉ាងស្និទ្ធស្នាលជាមួយលោក អេដវីន ជាថ្មីម្តងទៀតក្រោយពួកគេបានជួបគ្នានៅក្នុងពិធីមង្គលការមួយ ។ ក្នុងនោះអ្នកនាងបានភ្ជាប់សារដែលមានអត្ថន័យថា «ពេលខ្លះមានអារម្មណ៏ថាដូចយល់សប្តិ តែវាជាការពិតគាត់ធ្លាប់ជាមនុស្សម្នាក់ដែលខ្ញុំធ្លាប់ស្រលាញ់លើសជីវិតខ្លួនឯង តែទុកថា ទេវតា សាកល្បងយើងចុះ !!ពាក្យគាត់និយាយយប់មិញ នៅស្រលាញ់អូនដូចដើមវាធ្វើអោយខ្ញុំខ្លាចចចចចចខ្លាចនឹងលែងបានលឺទៀតតតតត!ដើមទ្រូង ដែលធ្លាប់អោបហើយកក់ក្តៅបំផុត ហើយពេលនេះក៏នៅតែកក់ក្តៅដដែលសុំត្រឹម ជាមិត្តភក្តិម្នាក់ដែលអាចឃើញស្នាមញញឹមនាក់ដល់ថ្ងៃយើងលែងបើកភ្នែកEx»។
ជាមួយការរៀបរាប់របស់អ្នកនាង សុទ្ធ បញ្ចកា បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើនបានចូលរួមគាំទ្រឱ្យអ្នកទាំងពីរចាប់ដៃគ្នាជាថ្មីឡើងវិញពោលគឺធ្វើទៅតាមបេះដូង ខ្លះទៀតបានខមិនថា «បងប្រុសល្អពិតៗ ទោះចរឹកបងបែបណាក៏គាត់ទទួលយកបាន តែស្ដាយរឿងកន្លងហួសនោះកំហុសគ្មានចេតនា»។ ទោះយ៉ាងណាគេមិនទាន់ដឹងថាតើទំនាក់ទំនងរបស់អ្នកទាំងពីរអាចវិលមកផ្អែមល្ហែមដាថ្មីឬបែបណាឡើយ៕