header ads

Sponsor

ចូលរួមរីករាយទើបរៀបការមិនទាន់បានមួយខែស្រួលបួលផងពេលនេះបវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី បានទទួលសមាជិកថ្មីទៅហើយ ដែលធ្វើឱ្យមិត្តភក្តិក៏ដូចជាជាអ្នកគាំទ្រមានការរីករាយ និងត្រេកអរចំពោះរូបអ្នកនាង​។

ថ្មីៗនេះបវរកញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញរូបភាពអេកូ និងលទ្ទផលដែលបញ្ជាក់ថាអ្នកនាងកំពុងពពោះកូនដំបូងក្រោយរៀបការបានប្រមាណជាជិតមួយខែ ។ ប៉ុន្តែយ៉ាងណាអតីតបវរកញ្ញាឆ្នាំ ២០២១រូបនេះមិនបានបញ្ជាក់ថាអ្នកនាងមានភគ៌ប៉ុន្មានសប្តាហ៍ឡើយ ។ គេចាំបានថាក្រោយរៀបការភ្លាមៗ ងិន ម៉ារ៉ាឌី បាននិយាយថាអ្នកនាងនឹងយកកូនភ្លាមៗមិនមានការពន្យាកំណើតអ្វីឡើយព្រោះទាំងស្វាមីនិងរូបនាងសុទ្ធតែចង់បាន។

សម្រាប់កូនដំបូងទោះជាកូនប្រុសឬស្រីអ្នកនាងស្រឡាញ់និងចង់បានទាំងអស់ ។ ក្រៅពីការជូនពរឱ្យមានសុខភាពល្អទាំងម្តាយ និង ទារកក្នុងផ្ទៃពីសំណាក់អ្នកគាំទ្រក៏មានការលើកឡើងថាកូនក្នុងផ្ទៃរបស់ ងិន ម៉ារ៉ាឌី មិនថាស្រីឬប្រុសដឹងតែគួរឱ្យក្នាញាព្រោះទាំងប៉ាម៉ាក់សុទ្ធតែស្រស់ស្អាតនិងសង្ហាបែបនេះ ។

គួររំឮកដែរថាអតីតបវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី បានបញ្ចប់ភាពនៅលីវជាមួយអណិកជនខ្មែរជាអ្នករស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី​០២ មេសាកន្លងទៅយ៉ាងអធិកអធម ។ក្រោយរៀបការភ្លាម ងិន ម៉ារ៉ាឌី និងស្វាមីបានបណ្តើរស្វាមីទៅកម្សាន្តក្រេបទឹកឃ្មុំនៅខេត្តសៀមរាបនិងប្រទេសថៃយ៉ាងរីករាយ។

មិនប៉ុន្មាន ងិន ម៉ារ៉ាឌី ក៏ចែករំលែករូបភាពកំពុងត្រៀមខ្លួនធ្វើជាអ្នកម្តាយផងដែរ។ ទោះរៀបការជាមួយស្វាមីជាអ្នករស់នៅអាមេរិក តែ ងិន ម៉ារ៉ាឌី បានបញ្ជាក់ថាអ្នកនាងមិនទាន់មានគម្រោងចាកចេញទៅរស់នៅជាមួយស្វាមីឯទឹកដីអាមេរិកភ្លាមៗនោះទេ អាចរង់ចាំមួយទៅពីរឆ្នាំទៀត។ក្នុងរយៈពេលនេះអ្នកនាង នៅតែបន្តអាជីពសិល្បៈដដែលព្រោះមិនមានរារាំងពីសំណាក់ស្វាមីឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post