header ads

Sponsor

តារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលមានរហស្សនាមថា ជាកំពូលទើស បានចេញមុខសុំទោសជាសាធារណៈហើយ បន្ទាប់ពីឯកឧត្តម ហ៊ុន ជាប្រតិកម្មខ្លាំងៗ ក្រោយពីខ្លួនបានរិះគន់ទៅលើ លោក keisuke Honda។

តាមរយៈសាររបស់លោក ម៉ៃ សុគន្ធ បានរៀបរាប់ថា«ដោយ ទទួលបាន ពីការផុសទូន្មាន អប់រំ របស់ឯកឧត្តមបង ប្អូនសូមអរគុណ ខ្ញុំសូមអភ័យទោសលោកហុងដា សូមមេត្តាអធ្យាស្រ័យ និង ជាពិសេសឯកឧត្តមបង ដែលកន្លងមកតាំងតែងប្រដៅ អប់រំប្អូន ទូន្មាន អោយប្អូនទទួលបានការស្រឡាញ់រាប់អានគ្នា ដូចបងប្អូនជាមួយអាចារ្យធំ និងខ្ញុំបាទ សូមសុំទោសជាសាធារណៈ ដល់មហាជនទាំងអស់ សូមមេត្តា ខន្តី អភ័យទោស »

ក្រោយពីឃើញការសុំទោសនេះ ឯកឧត្តម ហ៊ុន ជា ក៏បានលើកឡើងថា៖

«ការទទួលស្គាល់កំហុសគឺជាការល្អ សូមប្អូនធ្វើអោយបានហើយប្រើ Caption អោយច្បាស់ហើយមានន័យដល់ប្រទេសជាតិ🇰🇭នឹងប្រជាជនខ្មែរ 🇰🇭 តាមអ្វីដែរប្អូនផ្ញើសារមកបង យកល្អ Live ហ្មងទៅច្បាស់ជាងប្អូន ម៉ៃ សុគន្ធ ហើយឈប់ទៅអារឿងទើសគេហ្នឹងមើលថែខ្លួនឯងទៅវាល្អជាងប្អូន»

មុននឹងមានការសុំទោស នេះ ឯកឧត្តម ហ៊ុន ជាបានលើកឡើងថា៖ «មើលលោក ម៉ៃ សុគន្ធ ខ្ញុំចង់សួលោកឯង១ម៉ាត់មើលថារាល់ថ្ងៃក្នុងខ្លួនលោកឯងវាចេះតែមុិចបានពូកែរដើរទើសតែគេចឹង ? និយាយអោយត្រង់មើលតើលោកឯងបានជួយដល់សង្គមជាតិបានស្អីខ្លះហើយ ? ខ្ញុំមិនចង់លើកឈ្មោះលោកឯងមកនិយាយទេវាគ្មានតំម្លៃអីម៉ាតិចសោះហ្មង ឈប់បានឈប់ទៅ វាល្អជាង គេមិនមែនសុីបាយលោកឯងទេយល់»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post