header ads

Sponsor

ប្រជាពលរដ្ឋខ្មែរបានសម្ដែងការអបអរសាទរចំពោះយុទ្ធនាការ BeyondTheGames ដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក” ជាផ្លូវការពីស្ថាប័ន Guinness World Record ដែលកម្ពុជាបានបំបែក ចំនួន 3,917,805 បេះដូង។

តែជាគ្នានោះដែរក៏មានការចែករំលែក រូបភាពប្រាសាទអង្គរវត្តរចនាដោយបច្ចេកវិទ្យា AI ជំនួសដោយរូបភាពពិត ដែលជាហេតុធ្វើឱ្យបណ្ដាប្រទេសផ្សេងៗមានការយល់ច្រឡំពីរចនាបថដើម និងយុទ្ធនាការ BeyondTheGames បង្កើតបានជាប្រធានបទឱ្យមហាជនលើកឡើងជាមតិផ្សេងៗ ហើយក្នុងនោះព្រះតេជគុណ ហាក់ សៀងហៃ ក៏មានសង្ឃដីការផងដែរជុំវិញនឹងរឿងនេះ។

តាមរយៈទំព័រហ្វេសបុក «ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា- BEC» បានលើកឡើងថា៖ «ការផ្សព្វផ្សាយឬ រចនារូបប្រាសាទអង្គរវត្តតាមបច្ចេកវិទ្យា AI មិនគួរសោះឡើយ ព្រោះបាត់បង់រចនាបថតួប្រាង្គប្រាសាទដើម គួរតែផ្សាយរូបពិតៗ កុំឱ្យបងប្អូនយើង ក៏ដូចជាបរទេសយល់ច្រឡំទិដ្ឋភាពអង្គរដ៏ល្អបវរនៃយើង។ (ជាយោបល់របស់ភិក្ខុ ហាក់ សៀងហៃ)»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post