header ads

Sponsor

រំលងតែ៦ឆ្នាំសោះសម្រស់អតីតបេក្ខភាពនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ចាន់ ស្រីខួច កាន់តែស្រស់ស្អាតនិងប្រែប្រួលជាខ្លាំង ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះតារាចម្រៀង និងម៉ូដែលវ័យក្មេងរូបនេះបានលេងស្ទីលចំហឡេវអាវយ៉ាងទាក់ទាញឃើញហើយធ្វើឱ្យ ហ្វេន ហ្វេនបើកភ្នែកធំៗគ្រប់គ្នា។ 
 ស្ថិតក្នុងវ័យ ១៨ឆ្នាំ ចាន់ ស្រីខួច កាន់តែមានសម្រស់ស្រស់ផូរផង់ ហើយការលេងស្ទីលតុបតែងខ្លួនក៏ទាន់សម័យមិនធម្មតាដែរ ហើយបើក្រឡេកមើលសមត្ថភាពនៅក្នុងការច្រៀងរបស់តារាវ័យក្មេងរូបនេះវ័យកាន់តែរីកចម្រើនទៅមុខ។ ប៉ុន្តែយ៉ាងណា ចាន់ ស្រីខួច មិនទាន់មានទ្រនំនៅឡើយទេ ។ 
 ចុងក្រោយនេះ ចាន់ ស្រីខួច ហាក់លេចមុខលេចមាត់នៅក្នុងការថតពាណិជ្ជកម្មច្រើនជាងការចេញបទចម្រៀងថ្មីៗ ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះ ចាន់ ស្រីខួច បានបង្ហាញរូបភាពមួយចំនួននៅក្នុងIGរបស់នាងដោយលេងស្ទីលចំហឡេវអាវដែលធ្វើឱ្យអ្នកគាំទ្ររូបនេះប្រហោងពោះស្ទើរគ្រប់គ្នា ។ ដ្បិតចូលចិត្តការតុបតែងខ្លួនបែបសិចស៊ីក្តី តែ ចាន់ ស្រីខួច ធ្លាប់បញ្ជាក់ថានាងមិនទទួលថត រឿងដែលមានឈុតសម្តែងស្រើបស្រាលហួសហេតុឡើយ ។ 

កន្លងមកមានការទំនាក់ទំនងឱ្យថតឈុតបែបនេះ តែនាងច្រានចោល ។គួរបញ្ជាក់ផងដែរថា ចាន់ ស្រីខួច ត្រូវបានគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់តារាចម្រៀង ចាន់ ស្រីនាថ ។ ចាន់ ស្រីខួច ធ្លាប់បានចូលប្រលងកម្មវិធី The Voice Kids នៅក្នុងវ័យ១២ឆ្នាំ តែកាលណោះមិនទទួលជោគជ័យឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post