header ads

Sponsor

នៅថ្ងៃទី ៧ ខែមេសា នេះ ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារនៅ វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (តិចណូ) ដែល មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សនិស្សិត និងមហាជនជាច្រើន ចូលរួមលេងហ្គេមសប្បាយយករង្វាន់ ជាពិសេសស្វែងរកឱកាសការងារតែម្ដង។

កម្មវិធីពិព័រណ៍ការងារលើកទី៣នេះ ប្រពឹត្តិទៅចំនួន ២ ថ្ងៃគឺនៅថ្ងៃទី ៧ នេះ និងថ្ងៃទី៨ កម្មវិធីចាប់ផ្ដើមពីម៉ោង8ព្រឹក រហូតដល់5ល្ងាច។

គិតត្រឹមថ្ងៃទី១ នៃការរៀបចំកម្មវិធីពិព័រណ៍ការងារ សង្កេតឃើញថាមានមហាជនចូលរួមយ៉ាងច្រើនកុះករ ជាពិសេស សិស្ស និស្សិត រាប់រយនាក់ ចូលរួមសាកសួរព័ត៌មាន អំពីការងារ និងលេងហ្គេមយករង្វាន់គ្រប់ស្តង់ ពោលគឺមនុស្ស ណែនៗស្តង់តែម្ដង។

ពិព័រណ៍ការងារលើកទី៣នេះ មានការលេងហ្គេម ជាមួយសកម្មភាពសប្បាយជាច្រើន ដូចជាល្បែង Spinwheel លោកអ្នកគ្រាន់តែអនុវត្តលក្ខខណ្ឌងាយៗ គឺទទួលបានត្រាចំនួន៣នៅលើ Map បន្ទាប់ពីសម្ភាសរួចរាល់ លោកអ្នកអាចបង្វិលកងយកវត្ថុអនុស្សាវរីយស្អាតៗជាច្រើនសន្ធឹក ដែលមានជាង 7000+ រង្វាន់ មួយវិញទៀតលោកអ្នកគ្រាន់តែទាញយក App របស់ Cambojob នោះនឹងអាចបើសន្លឹក Stick note យករង្វាន់ ហើយកាន់តែងាយស្រួលគ្រាន់តែ Add Story នឹងមាន ឱកាសចាប់រង្វាន់ផងដែរ។

មកដល់ទីធ្លាសាលាតិចណូភ្លាម គ្រប់គ្នានឹងឃើញផ្ទាំងរូបភាពធំៗរបស់ក្រុមហ៊ុន Cambojob និងមានស្តង់តម្រៀបជាច្រើន ក្រុមហ៊ុនដូចជាក្រុមហ៊ុន Canadia Bank , frogsell, South East Asia Telecom, ELITE SOLAR, SATHAPANA BANK, Prince Huan Yu Real Estate, WOWNOW, Khmer Enterprise, MekongNet, LM CAR, SIHANOUKVILLE SPECIAL ECONOMY ZONE, Teach For Cambodia, B Scientific Instrument, APD BANK, LI XIN GROUP, Mega Asset Management, PRINCE MANOR RESORT, Sinohydro Kamchay Hydroelectric project, Gold Zone Media, AEON SPECIALIZED BANK, Prudential, Smile Shop, Uniliever, E-GetS, ICBC LIMITED PHNOM PENH BRANCH, DOMREY MEAS, Cathay United Bank, UDAYA TECHNOLOGY, CAMINA INDUSTRIAL TECHNOLOGY, Cambodia University of Technology and Science, SnapKyu, BIGO TECHNOLOGY, Huawei Technologies, CE Express, CHINA UNICOM, realestate.com.kh, ZTO Express, LSH Cambodia, T.C.U POLYS ENTERPRISE Co.,Ltd., GLOBAL JET EXPRESS KHM CO., LTD.ព្រមទាំងក្រុមហ៊ុនផ្សេងទៀតជាច្រើនទៀត។

អ្វីដែលពិសេសនោះ ដើម្បីជាភាពងាយស្រួលក្នុងការស្វែងរកទីតាំងស្តង់នីមួយៗ Cambojob បានរៀបស្លាកសញ្ញាព្រួញ និងផែនទីបង្ហាញទីតាំងស្តង់។

យ៉ាងណាមិញ ក្រៅពីចូលរួមពិព័រណ៍ការងារ ទទួលបានឱកាសការងារ និងលេងហ្គេមយករង្វាន់ លោកអ្នកថែមទាំងបានចូលរួម លេងកម្សាន្ដ សង្រ្កាន្ដ តិចណូផងដែរ។ កម្មវិធីនេះ និងនៅថ្ងៃស្អែក ទី៨ មួយថ្ងៃទៀត។

ចាំអីទៀត? កុំភ្លេចនាំមិត្តភក្តិ និងរៀបចំ CV ចូលរួមកម្មវិធីពិព័រណ៍ការងារទាំងអស់គ្នា៕

ព័ត៌មានបន្ថែម៖ 081 697 501

លីងហ្វេសប៊ុក៖ https://www.facebook.com/cambojobkh

#cambojobcampuscareerfair2023 #cccf #careerfair2023

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post