មានការសោកស្តាយនឹងចូលរួមរំលែកទុក្ខជាច្រើនពីសំណាក់មិត្តភក្តិនៅក្នុងនិងក្រៅសិល្បៈក្រោយពិធីការិនី ឌួង ហ្សូរីដា បានបង្ហាញសញ្ញាកាន់ទុក្ខនៅមុននេះបន្តិចដែលបញ្ជាក់ថាអ្នកម្តាយរបស់នាងបានទទួលមរណភាពហើយ ។
មុននេះបន្តិច ឌួង ហ្សូរីណា បានប្តូរប្រូហ្វាលជារូបភាពកាន់ទុក្ខរួមនឹងសារដែលសោកសៅភ្ជាប់ជាមួយថា«លោកម៉ែឈប់ឈឺទៀតហើយលោកម៉ែគេងអោយលង់លក់ចុះជាតិនេះជាតិក្រោយកូនស្រឡាញ់លោកម៉ែរហូត»។
សារដ៏សោកសង្រេងមួយនេះក៏ទទួលបានការចូលរួមសោកស្តាយនឹងរំលែកទុក្ខពីសំណាក់មិត្តភក្តិក្នុងនិងក្រៅបណ្តាញសង្គមជាហូរហែព្រោះមិននឹកស្មានថាម្តាយរបស់ ឌួង ហ្សូរីដា ដែលមានឈ្មោះថា យ៉ាលីន សុខលីម ទទួលមរណភាព យ៉ាងលឿនបែបនេះសោះព្រោះឃើញប៉ុន្មានថ្ងៃមុន ឌួង ហ្សូរីដា បាននាំម្តាយទៅសួរសុខទុក្ខទឹម រដ្ឋា និងកូនស្រីដែលមើលទៅអ្នកម្តាយ ឌួង ហ្សូរីដា មានមុខមាត់ស្រស់ស្រាយជាធម្មតា ។
គួរបញ្ជាក់ថាមុនទទួលមរណភាពអ្នកម្តាយរបស់ ឌួង ហ្សូរីដា មានជំងឺកាចសាហាវមហារីកដោយឆ្លងកាត់ការព្យាបាលអស់ប្រាក់ម៉ឺនដុល្លារជាច្រើនដែលគិតមកដល់ពេលនេះរាប់ឆ្នាំមកហើយ ។ប៉ុន្តែយ៉ាងណា ឌួង ហ្សូរីដា នៅតែបំពេញតួនាទីជាកូនស្រីដ៏ល្អដោយបានខិតខំព្យាបាលជំងឺរបស់អ្នកម្តាយអស់ពីសមត្ថភាព តែគួរឱ្យស្តាយអ្នកម្តាយបានទទួលមរណភាពនៅក្នុងថ្ងៃទី ០១ ឧសភា នេះតែម្តង៕