header ads

Sponsor

ទើបតែទំនាក់ទំនងបានមួយរយៈខ្លីទេតែចំណងស្នេហ៍រវាងតារាចម្រៀងសម្បូរសាក់លោក ថុល សុភិទិ និងគូស្នេហ៍ជាអ្នកជំនួញអនឡាញ ឡុង ម៉ានីន កាន់តែស៊ីជម្រៅ និងផ្អែមល្ហែមមិនខុសពីប្តីប្រពន្ធនោះឡើយ ។ អ្វីដែលគួរឱ្យសរសើរតារាចម្រៀង ថុល សុភិទិ ក៏មិនខ្លាចក្នុងការបើកចំហពីស្នេហារបស់ខ្លួនផងដែរ ។

ខណៈចំណងស្នេហ៍កាន់តែស្អិតរមួតមុននេះបន្តិចគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ បានបង្ហាញរូបភាព ស្វីត ស្វីត រួមគ្នាទំនងជារូបភាពអនុស្សាវរីយ៍នៅក្នុងថ្ងៃពិសេសអមដោយសារខ្លីដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅថា«មកមុន រឺ មកក្រោយមិនសំខាន់ សំខាន់បើអ្នកណាធ្វើអោយមានក្ដីសុខព្រមធ្វើគ្រប់យ៉ាងដើម្បីចាប់ដៃគ្នាធ្វើជាគូរអនាគតខ្ញុំជ្រើសរើសអ្នកនោះហើយ»។

រូបភាពរួមនឹងការរៀបរាប់របស់គូស្នេហ៍ ថុល សុភិទិ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាហ្វេនហ្វេនរបស់លោកមានការពេញចិត្តចំពោះការលើកឡើងរបស់អ្នកមេម៉ាយរូបស្រស់ ឡុង ម៉ានីន ជាខ្លាំង ។

ក្នុងនោះក៏មានការសរសើរថាអ្នកទាំងពីរពិតស្រស់ស្អាតនិងសង្ហាស័ក្តិសមគ្នាតែម្តង។ខ្លះទៀត ថា លោក ថុល សុភិទិ សំណាងណាស់ព្រោះមានគូស្នេហ៍មិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណាះទេថែមទាំងជាអ្នកជំនួញអនឡាញដ៏ល្បីនឹងមានទ្រព្យសម្បត្តិថែមទៀត ។ មិនទាន់មានការបញ្ជាក់ពីសំណាក់អ្នកទាំងពីរនៅឡើយទេចំពោះរូបភាពដ៏ស្រស់ស្អាតរបស់ពួកគេថាតើជារូបភាពធម្មតាឬរូបភាព Pre Wedding នោះឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post