header ads

Sponsor

បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបាន១២ម៉ោង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានហើយ ក្រោយពីធ្វើសកម្មភាពឆក់ម្ដងទៀត នៅមុខរោងចក្រស្រាបៀរអង្គរផ្លូវសហព័ន្ធរុស្សី។

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៥:៥០នាទី មានករណីឆក់កាបូបស្ពាយចំហៀង ពីជនរងគ្រោះជាស្ត្រីជិះម៉ូតូម្នាក់ឯង នៅចំណុចផ្លូវសហព័ន្ធរុស្សី ផ្លូវលេខ១១០ កែងផ្លូវលេខ១០៩ ភូមិ៧ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-1172 ផលិតឆ្នាំ២០១៩។

ក្រោយកើតហេតុនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨:៣០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងម៉ូតូជិះធ្វើសកម្មភាពឆក់ នៅចំណុចមុខរោងចក្រស្រាបៀរអង្គរផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់​៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post