header ads

Sponsor

មិនមានអ្វីប្លែកទេព្រោះក្រោយបែកស្វាមីជាជនបរទេសតារាចម្រៀង ទូច ស្រីលក្ខណ៍ បានភ្ជាប់ស្នេហ៍ជាមួយលោកគ្រូកីឡាសាច់ដុំធំៗដែលពេលនេះចំណងស្នេហ៍របស់ពួកគេកាន់តែស្អិតរមួតនឹងបានបណ្តើរគ្នាទៅកម្សាន្តនៅប្រទេសថៃថែមទៀត ។

ជាមួយនឹងរូបភាពយ៉ាងស្និទ្ធស្នាលក្នុងទឹកមុខរីករាយជាមួយ ទូច ស្រីលក្ខណ៍ លោកគ្រូកីឡា ដែលត្រូវគេស្គាល់ថាជាគូស្នេហ៍របស់អ្នកនាងនោះបានលើកឡើងថាកាលពីពីរថ្ងៃមុននេះថា«មកដល់ប្រទេសថៃដោយសុវត្ថិភាពសូមរីករាយទាំងអស់គ្នា»។ជាមួយរូបភាពនេះក៏មានការចូលរួមខមិនពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គមហើយខ្លះក៏បានសរសើរថាអ្នកទាំងពីរពិតជាគូស្នេហ៍ដែលស័ក្តិសមនឹងគួរឱ្យស្រឡាញ់ថែមទៀត។ ទោះមិនសូវបង្ហាញរូបភាពផ្អែមល្ហែមជាចំហក្តី តែនៅអ្នកនៅក្នុងចង្កោមសិល្បៈសុទ្ធតែដឹងថា ទូច ស្រីលក្ខណ៍ និងគ្រូកីឡា ជាគូស្នេហ៍នឹងគ្នាយ៉ាងប្រាកដ តែគេពុំច្បាស់ថាពេលណាអ្នកទាំងពីរដឹកដៃគ្នាចូលរោងការនោះឡើយ។

ក្រៅពីគូស្នេហ៍នឹងគ្នា ទូច ស្រីលក្ខណ៍ និងលោកគ្រូកីឡា ក៏មានការបោះទុនរកស៊ីរួមគ្នាថែមទៀតផង ។មួយរយៈចុងក្រោយនេះ ទូច ស្រីលក្ខណ៍ កាន់តែមានភាពរឹងមាំ និងស្រស់ស្រាយឡើងវិញក្រោយពីនាងទទួលបានការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារនឹងមិត្តភក្តិក្រោយពីនាងជួបការបែបបាក់នៅក្នុងជីវីតគូជាមួយស្វាមីជាជនជាតិបរទេសកាលពីប៉ុន្មានឆ្នាំមុនដោយបន្សល់នូវចំណងដៃកូនប្រុសមួយរូបដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់នាងសព្វថ្ងៃ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post