header ads

Sponsor

ស្របពេលនៅលើបណ្តាញសង្គមកំពុងផ្ទុះរឿងជាច្រើនបន្តបន្ទាប់ជាពិសេសជម្លោះរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមMMO រួមនឹងតារាចម្រៀងរ៉េប វណ្ណដា មិនទាន់ស្ងប់ផង។ ស្រាប់តែតារាចម្រៀង នេនទុំ បានចេញមុខនិយាយពីភាពឈឺចាប់របស់ខ្លួនដែលត្រូវគេមើលរំលេងសមត្ថភាពច្រើនឆ្នាំដោយគ្មានគេហៅច្រៀងពោលចិញ្ចឹមជីវិតដោយការលក់ ប្រហុក ផ្អក ដែលធ្វើឡើងដោយម្តាយរបស់លោក។ 

នេនទុំ ធ្លាប់ជាតារាចម្រៀងដែលមានប្រជាប្រិយភាពគួរសមកាលពីមួយរយៈមុនហើយលោកក៏ធ្លាប់មានបទចម្រៀងល្បីៗមួយចំនួនដែលមានដូចជាបទ«អាម៉ាប់មាសបង »«ដើរមើលក្រមុំ»ជាដើម ។ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះលោកហាក់មិនសូវមានសកម្មភាពសិល្បៈថ្មីៗនោះឡើយ ។ ភាគច្រើនគេឃើញលោកងាកមកប្រកបរបរលក់ប្រហុក ផ្អកតាមអនឡាញវិញម្តង ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះតារាចម្រៀង នេនទុំ បានចេញវីដេអូមួយដែលនិយាយរឿងកំពុងល្បីដោយសរសេរខេបសិនថា«សុំនិយាយតិចបងប្អូន 1 MMO, 2 Fansគាំទ្រ, 3 ឈឺចិត្តសិល្បៈ ប៊ិះដាច់ខ្យល់ម្តងៗគ្មានSponser »។

នៅក្នុងវីដេអូនោះនេនទុំ បានសង្កត់ធ្ងន់ដោយបានបង្ហាញក្តីឈឺចាប់ថាបីឆ្នាំហើយដែលលោកមិនមានកន្លែងច្រៀងពេលគេហៅលោកច្រៀងម្តងៗគេសួរថាលោកល្បីអី?ខ្លះទៀតមាក់ងាយលោកថាជាតារាជាន់ទាបលក់ប្រហុកផ្អក។ បើលោកមិនលក់តើបានអ្វីទប់ទល់ជាមួយនឹងជីវភាព។បើទោះលោកធ្លាប់មានបទចម្រៀងល្បីៗកន្លងមកក្តី តែអ្នកគាំទ្រមួយចំនួនឱ្យតម្លៃលោកស្មើនឹងគ្មានអ្វីទាំងអស់ដែលនេះបណ្តាលមកពីអ្នកគាំទ្របង្កើតបក្សពួកស្រឡាញ់អ្នកនេះស្រឡាញ់អ្នកនោះលោកពិតជាឈឺចាប់ណាស់ ។ នេនទុំ បានបន្ថែមថាកន្លងមកលោកធ្វើបទចម្រៀងមិនថាការសរសេរនិងនិពន្ធសុទ្ធតែដោយសមត្ថភាពផ្ទាល់ខ្លួនមិនមែនធីមការងារអ្វីឡើយហើយសូម្បីតែបទចម្រៀងរបស់លោកក៏

មិនមានគេSponsor ដែរពោលលោកយកថវិកាខ្លួនទៅផលិតដោយផ្ទាល់។ទាំងអស់នេះគឺជាការស្រឡាញ់របស់លោកចំពោះសិល្បៈ ។ 
ជាមួយនឹងការលើកឡើងរបស់ នេនទុំ ស្របជាមួយរឿងដែលកំពុងល្បីៗនេះក៏ទទួលបានការ ចាប់អារម្មណ៍នឹងផ្តល់ជាកម្លាំងចិត្តឱ្យលោកជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post