header ads

Sponsor

បើគិតមកដល់ពេលនេះជិតបួនឆ្នាំហើយដែលតារាចម្រៀង ឡាយ លក្ខិណា បានចាកចេញទៅច្រៀងនៅប្រទេសកាណាដា។ អ្វីដែលគួរឱ្យកត់សម្គាល់ពេលនេះ ឡាយ លក្ខិណា កំពុងរស់នៅយ៉ាងមានក្តីសុខនៅប្រទេសនោះដោយមិនខ្វល់ខ្វាយក្នុងការមកត្រឡប់មកស្រុកខ្មែរវិញឡើយ ។ មានការបង្ហើបថាមូលហេតុ ឡាយ លក្ខិណា មិនវិលវិញដោយសារនាងមានគូគាប់នៅទីនោះនឹងបានជ្រោមជ្រែងឱ្យនាងរស់នៅយ៉ាងស្របច្បាប់។

ឡាយ លក្ខិណា តែងចែករំលែករូបភាពក៏ដូចជាសកម្មភាពរបស់នាងនៅក្នុងទឹកដីនៃប្រទេសកាណាដាបង្ហាញដល់មិត្តភក្តិនៅក្នុងបណ្តាញសង្គម ។ ក្នុងនោះតារាចម្រៀងរូបនេះនៅតែបន្តអាជីពសិល្បៈដដែល ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការលាន់មាត់សរសើរនោះតារារូបនេះនៅតែរក្សាបានសម្រស់ស្រស់ស្អាតហើយរូបរាងក៏តូចស្រឡូនបើទោះនាងមានវ័យជាង ៤០ឆ្នាំទៅហើយក្តី ។ គេចាំបានថាកាលពីជាង ១០ឆ្នាំមុន ឡាយ លក្ខិណា ក៏មានឈ្មោះជារាជនីសម្រស់ក្នុងចំណោមអតីតតារាសម្តែង ស្រីតូច ចំណាន និង អតីតតារាចម្រៀង សៀម ស្រី ណុច ជាដើម។

ខណៈមិត្តភក្តិដែលចូលប្រឡូកដំណាលតារាចម្រៀង ឡាយ លក្ខិណា ភាគច្រើនបានបញ្ចប់អាជីពសិល្បៈហើយខ្លះក៏បានរៀបការនឹងមានស្វាមី និងកូនក្តី តែសម្រាប់តារាចម្រៀង ឡាយ លក្ខិណា នៅតែពុំទាន់បង្ហាញមុខគូស្នេហ៍របស់នាងជាសាធារណៈទេ ។បើទោះមានការព្រល យថាគូស្នេហ៍របស់តារាចម្រៀង ឡាយ លក្ខិណា គឺជាអ្នកមានទ្រព្យធននៅប្រទេសកាណាដាហើយបុរសម្នាក់នេះក៏ជាអ្នកជ្រោមជ្រែងឱ្យនាងរស់នៅយ៉ាងហាយសូរនឹងស្របច្បាប់នៅប្រទេសមួយនេះផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post