header ads

Sponsor

ស្ត្រីម្នាក់ដែលគេតែងតែឃើញបង្ហាញខ្លួន រៀបឫកសមសួនបន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយនឹងថ្នាក់ដឹកនាំស្ទើរគ្រប់កម្មវិធី និងដើបោកពលរដ្ឋនៅខេត្តពោធិ៍សាត់នោះ ឥឡូវត្រូវបានសមត្ថកិច្ចឃុំខ្លួនហើយ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងក្រុងពោធិ៍សាត់។

បើតាមលោក ម៉ូលីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យសារព័ត៌មានដឹងថា ស្ត្រីជាប់ចោទ ឈ្មោះ ហុីម មុំ អាយុ 53 ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្ដាល និងមានទីលំនៅមុនពេលឃាត់ខ្លួននៅ ភូមិ 18 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោករាជធានីភ្នំពេញ។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងស៊ើបសួរលេខ 245 ចុះថ្ងៃទី 4 ខែឧសភាឆ្នាំ 2023 នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែងក្នុងអំឡុងខែកក្កដាឆ្នាំ 2021កន្លងទៅ ដោយបោកប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន 17,700 ដុល្លារ ជាថ្នូរនឹងរត់ការចូលក្របខ័ណ្ឌនគរបាល ហើយនិងមានពលរដ្ឋ ខ្លះទៀតអស់ចំនួន18,000 ដុល្លារ  15.000 ដុល្លារ  និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវស្ត្រីខាងលើឆបោកតាមរូបភាពផ្សេងៗ អស់ប្រាក់ពី5ទៅ6លានរៀលផងដែរ។

បើតាមប្រភពពីអាជ្ញាធរចក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅរៀងរាល់កម្មវិធីផ្សេងៗរបស់ថ្នាក់ដឹកនាំ គេតែងតែសង្កេតឃើញវត្តមាន ស្ត្រីជាប់ឃុំខាងលើនេះបានចូលរួមអង្គុយជាកិត្តិយស និងថតរូបស្ទើរគ្រប់កម្មវិធីទាំងអស់ដោយគេហៅថាជាលោកជំទាវ ៗ ដែលគ្មាននណាម្នាក់បានដឹងថាជាជំទាវរូបនេះ បន្លំខ្លួនដើម្បីបង្ហាញឱ្យគេឃើញថាខ្លួនអស្ចារ្យ និងធ្វើឱ្យពលរដ្ឋមានទំនុកចិត្តចាញ់បោកលុយអស់រាប់សិបម៉ឺនដុល្លារបែបនេះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post