header ads

Sponsor

«ពូជចម្បាំងក្រុងអង្គរ»គឺជាបទចម្រៀងសម្រាប់អបអរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលបទនេះមានការចូលរួមច្រៀងពីសំណាក់តារាចម្រៀងស្រីប្រុសល្បីៗជាច្រើនដួងដែលមានដូចជាតារាចម្រៀង ពេជ្រ សូលីកា រ៉ាប៊ី Jane លោក នីកូ និង លោក P-Sand ជាដើម ។ អ្វីដែលគួរឱ្យកត់សម្គាល់ កំឡុងពេលថតបទចម្រៀងមួយបទនេះតារាចម្រៀង ពេជ្រ សូលីកា ក៏មានបញ្ហាសុខភាពរហូតដួលសន្លប់ តែយ៉ាងណាពេលនេះសុខភាពរបស់តារាចម្រៀងរូបនេះល្អជាធម្មតាហើយ ។

ដើម្បីឱ្យបទចម្រៀងមួយបទនេះមានភាពល្អឥតខ្ចោះតារាចម្រៀងទាំងអស់បានប្រឹងប្រែងសម្តែងយ៉ាងអស់ពីសមត្ថភាព ដែលគេសង្កេតឃើញថាបទនេះក៏ទទួលបានការពេញចិត្តពីសំណាក់ទស្សនិកជនជាច្រើន។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះMVបទចម្រៀងដែលមានចំណងជើងថា«ពូជចម្បាំងក្រុងអង្គរ»នេះទទួលបានការចុចចូលទស្សនាដល់ទៅជាងមួយលានដងឯណោះ ។ ក្នុងនោះក៏មានការលើកសរសើរថាបទចម្រៀងមួយបទនេះល្អទាំងអត្ថន័យនិងទឹកដមសំឡេងហើយការសម្តែងរបស់តារាចម្រៀងទាំងអស់ទៀតសោតក៏ទាក់ទាញដល់អ្នកទស្សនាផងដែរ។

អ្វីដែលកត់សម្គាល់នៅពីក្រោយភាពល្អឥតខ្ចោះនៅក្នុងបទចម្រៀងមួយបទនេះក៏ជួបបញ្ហាខ្លះៗដែរដោយតារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា ជួបបញ្ហាសុខភាពរហូតដល់ថ្នាក់សន្លប់ពេលកំពុងថតបទចម្រៀងមួយបទនេះ តែត្រូវបានក្រុមការងារជួយសង្រ្គោះនឹងបានបញ្ជូនមកមន្ទីរពេទ្យ។ ប៉ុន្តែយ៉ាងណាបទចម្រៀងមួយបទនេះក៏បានបញ្ចប់ដំណើរការថតដោយជោគ ជ័យក្រោយតារាចម្រៀង ពេជ្រ សូលីកា មានសុខភាពប្រសើរឡើងវិញ ។ ទោះបីជាយ់ាងនេះក្តី ពេជ្រ សូលីកា បានសម្តែងការអរគុណដល់ ហ្វេន ហ្វេន ដែលមានការព្រួយបារម្ភចំពោះរូបនាងដោយបញ្ជាក់ថាពេលនេះសុខភាពរបស់អ្នកនាងមិនមានបញ្ហាអ្វីឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post