ក្រោយពីប្អូនប្រុសរបស់ខ្លួនលោក ខាត់ យ៉ៃ ទទួលរងការរិះគន់ចុកៗពីសំណាក់អ្នកលេងបណ្តាញសង្គមរឿងមិនពេញចិត្តចំពោះទង្វើររបស់តារាចម្រៀងរ៉េប លោក វណ្ណដា នោះស្រាប់ តែតារាពហុជំនាញ ខាត់ សុឃីម លើកឡើងបែបនេះភ្លែតតែម្តង ។ តែក៏ត្រូវអ្នកលេងបណ្តាញសង្គមដាក់ទៅវិញផងដែរ។
មិនទាន់ចប់ទេក្រោយរងព្រនង់រិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសហ្វេន ហ្វេនរបស់តារាចម្រៀង វណ្ណដា នោះលោក ខាត់ យ៉ៃ ដែលជាបងប្អូននៅក្នុងគ្រួសារត្រកូល ខាត់ បានលើកឡើងថាលោកមិនមែនចង់ល្បីនោះទេ។លោក ខាត់ យ៉ៃ បាននិយាយភ្ជាប់ជាមួយ នឹងការបង្ហើរសំនៀងមួយបទថា «និពន្ធភ្លាម ច្រៀងភ្លាម មិនដឹងពិរោះ មិនដឹងអត្ថន័យយ៉ាងណាទេ តែ ខ្ញុំនិយាយ អ្វីដែលជារឿងពិត ប៉ុណ្ណោះ ហើយ ក៏មិនមែនចង់ល្បីល្បាញ តោងល្បីអីដែរអ្វីដែលខ្ញុំចង់និយាយខ្ញុំគ្រាន់តែចង់អោយបងប្អូនសិល្បៈតារាល្បីៗឈរនៅលំដាប់ខ្ពស់ៗ គួរតែកាត់បន្ថយការផ្សព្វផ្សាយរឺការឡាយដែលមានវែប បារី ស្រា ទាំងនោះខ្លះក៏ល្អដែរ ព្រោះខ្ញុំគិតថាវាគ្មានផលចំនេញដល់ ក្មេងក្រោយៗទេ ជាមតិយោបល់ ខ្លះៗ របស់ខ្ញុំ... ហ្វែន តារា »។
អ្វីដែលគួរឱ្យកត់សម្គាល់ខណៈប្អូនប្រុសហាក់ទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមខ្លាំងបែបនេះ ខាត់ សុឃីម បានបង្ហោះសារខ្លីមួយតែមានន័យគ្រប់គ្រាន់ថា«តុលាការបណ្តាញសង្គមបើជាន់ជាន់ទាល់តែងាប់»។ សាររបស់ ខាត់ សុឃីម នេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនចូលទៅខមិនជាបន្តបន្ទាប់ថា«បើមិនឈ្លើយដាក់គេ ក៏គេមិនជាន់អោយងាប់ទេអញ្ចឹងប្រយត្ន័សម្តីនៅក្នុងបណ្តាញសង្គម ជាពិសេសអ្នកដែលជាមនុស្សរបស់មហាជន»
«ចឹងត្រូវដឹងពេលណាគួរពេលណាមិនគួរ ព្រោះគួរអោយខ្លាចគឺមាត់មនុស្សនេះឯង» «ត្រូវហើយចឹងមុននិយាយត្រូវពិចារណាផង»។ ប៉ុន្តែយ៉ាងណានៅពេលមានអ្នកបញ្ចេញមតិបែបនេះ ខាត់ សុឃីម បែរជាឆ្លើយថា «ចុមនិយាយអីផ្សេងសោះម៉េចបានគិតរឿងផ្សេងអ៊ីចឹង»៕