header ads

Sponsor

ក្រោយពីពិធីបុណ្យសពម្តាយរបស់ខ្លួនរួចរាល់តារាសម្តែងជើងចាស់បានបង្ហាញអារម្មណ៍ឈឺចាប់ដោយបានបាត់បង់អ្នកមានគុណដោយគ្មានថ្ងៃវិលត្រឡប់ តែក្នុងនោះលោកក៏បានសម្តែងការហួសចិត្តព្រោះមិនឃើញវត្តមានមនុស្សមួយចំនួនដែលលោកតែងចូលរួមនៅក្នុងកម្មវិធីនានារបស់ពួកគេ ។

លែងទុកមុខតារាសម្តែងប្រុស លឹម តិចម៉ុង បានបង្ហោះសារជាចំហនៅតាមបណ្តាញសង្គម ខ្លាំងថា« បុណ្យ ឡើងផ្ទះ បុណ្យខ្មោច ភ្ជាប់ពាក្យ ការកូន ឡើងហាង ខួបកំណើត អញទៅចូលរួមចងដៃទាំងអស់ដល់ពេលអញមានទុក្ខបាត់ក្បាលអស់អញចាំពីសន្តានអាក្រក់របស់ពួកឯង»។ ប៉ុន្តែយ៉ាងណាសារនោះលោកមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកទាំងនោះឡើយ ។

ក្នុងនោះដែរក៏មានការចូលរួមបញ្ចេញមតិឱ្យតារាសម្តែងជើងចាស់រូបនេះថា«ខនី្តកុំឱ្យរឿងតូចក្លាយជារឿងធំ» ។ ខ្លះទៀតលើកឡើងថា«គេជួយតែអ្នកល្បីទេពូជួយហើយកាន់តែល្បីខ្ញុំធ្លាប់ជួបហើយ»។ ខ្លះថា «ទប់អារម្មណ៍ពូកុំបង្ហោះគ្រាន់តែចាំទុក្ខទៅបានហើយ» ប៉ុន្តែយ៉ាងណាតារាសម្តែង លឹម តិចម៉េង លើកឡើងថា«បង្ហោះបែបនេះដើម្បីឱ្យដឹងខ្លួនខ្លះ» ។ក្នុងនោះក៏មានការអ្នកខមិនខ្លះថា«គេមិនមកប្រហែលខ្លាចឆុងក៏ថាបានដែរពូ»។

លោក លឹម តិចម៉ុង ជាតារាសម្តែងជើងចាស់ដែលមានប្រជាប្រិយភាពម្នាក់ដោយលោកលេចមុខនៅក្នុងរឿងភាគទូរទស្សន៍នៅក្នុងតំណែងជាតួឪពុកនិងស្ប់តពាណិជ្ជកម្មជាច្រើនផងដែរ ។ មួយរយៈមុនលោកជួបទុក្ខធំដោយសារអ្នកម្តាយរបស់លោកបានទទួលមរណភាពដោយ សារជំងឺមហារីក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post