header ads

Sponsor

បើករថយន្តព្រូសមកឈប់កណ្ដាលផ្លូវមធ្យម ងុំត្រង់បើកទ្វារចេញពីរថយន្តមិនមើលក្រោយទៀត បណ្ដាលឱ្យបុរសម្នាក់ទំនងជាអ្នកដឹកជញ្ជូនបុកទ្វារដួលម៉ូតូបណ្ដាលឱ្យរងរបួសក្បាល ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកដែលបានឃើញហេតុការណ៍ហួសចិត្តទៀតនោះគឺ អ្នកធ្វើដំណើរក្នុងរថយន្ត ក៏ដូចជាម្ចាស់រថយន្តហាក់ពុំអើពើ ខ្វាយខ្វល់អំពីសុវត្ថិភាពអ្នករងគ្រោះ បែរទៅជាយកចិត្តទុកដាក់រថយន្តរបស់ខ្លួនទៅវិញ។

នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីម្ចាស់គណនី Heng Seangmeng ដោយភ្ជាប់ជាមួយនឹងរូបភាពកាមេរ៉ាសុវត្ថិភាព ដែលបញ្ជាក់ឱ្យដឹងពីហេតុការណ៍នេះផងដែរគឺ នៅរសៀលថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៣នេះ ។

តាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាព ក្រោយជួបបញ្ហាជិះបុកទ្វាររថយន្តនេះ អ្នករួមដំណើរ មិនបានមកជួយលើក ហើយអ្នកបើករថយន្តក៏ដូចគ្នាទៀតបានត្រឹមតែយកដៃច្រត់ចង្កេះ ខណៈអ្នកជិតខាងដែលឃើញហេតុការណ៍បានមកជួយដោះមួយ និងជូតរបួសជូន មិនត្រឹមតែប៉ុណ្ណោះម្ចាស់គណនីដែលបង្ហោះវីដេអូនេះបានបញ្ជាក់ទៀតថា ភាគីរថយន្តបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៀតផង ក្នុងន័យមើលងាយជីវិតទៀតផង ដូចជាពាក្យ ឱ្យគាត់១ម៉ឺន ២ម៉ឺនទៅ ខណៈភាគីម៉ូតូកំពុងរងរបួសហូរឈាមក្បាល។

តាមរយៈគណនីខាងលើបានបញ្ជាក់ឱ្យដឹងទាំងស្រុងថា៖

«បើកឡានឈប់ដូចអត់មានជំពាក់អាណាសោះ កណ្តាលផ្លូវក៏វាឈប់កើត អាអ្នកចុះពីឡានក៏វាមិនមើលក្រោយ បើកមកប៉ះគេចឹងហើយនៅធ្វើធម្មតាៗធ្វើដូចអត់មានរឿងអីកើតឡើង😡ដល់អាអ្នកបើកចុះអត់មានមកជួយមើលគាត់មុិចហើយអត់ទៀត ចុះមកនិយាយសម្តីមកមហាថោកមើលងាយជីវីតគេណាស់សុទ្ធតែឲ្យគាត់ 1មុឺន ៛ 2មុឺន ៛ ទៅ អាគ្នាត្រូវក្បាល់ហូរឈាម🤕អត់មានមើល យីអាញ់ក្បាល់បែកលូវហើយម៉ាកៗនឹងអីអា»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post