header ads

Sponsor

កីឡាករគុនខ្មែរ សែន ចន្ទរិទ្ធីគុន ឬធីអាហ្គោ កំពុងតែលុបសាក់ពាក្យ «Muay Thai» ចេញពីខ្នងរបស់គាត់នៅប្រទេសម៉ាឡេសុី បន្ទាប់ពីប្រកួតដណ្ដើមខ្សែក្រវ៉ាត់ចាញ់គូប្រជែងមកពីប្រទេសថៃ កីឡាករ ឌែនកៅស៊ែន ទាំងមិនអស់ចិត្ត។

នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី ទំព័រហ្វេសប៊ុកផេក គុនខ្មែរជើងឯកពិភពលោក នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឱ្យដឹងថា៖

«បង សែន ចន្ទរិទ្ធីគុន កំពុងកែសាក់ខ្នងរបស់គាត់ទៅតាមរចនាបថខ្មែរហើយបងប្អូន 👏🙏❤️🇰🇭 បងចន្ទរិទ្ធីគុន លះបង់សម្រាប់ប្រទេសកម្ពុជាច្រើនណាស់បងប្អូន។»

ទំព័រដដែលក៏បានបញ្ជាក់ឱ្យដឹងបន្ទាប់ពីប្រកួតចាញ់កីឡាករ ឌែនកៅស៊ែន ផងដែរថា ៖ «ម៉ោងនេះ សែន ចន្ទរិទ្ធីគុនកំពុងយំជាមួយភ្នាក់ងាររបស់គាត់បងប្អូន។ គាត់កំពុងឈឺចិត្តបងប្អូន។ នៅសប្តាហ៍នេះគាត់នឹងលុប ឬកែសាក់ក្រោយខ្នងរបស់គាត់ផងដែរបងប្អូន។ គេហៅគាត់ទៅប្រមាថនៅលើសង្វ្រៀនបន្ថែមទៀតក្រោយពេលដែលគាត់ចុះពីសង្វ្រៀនទៅហើយបងប្អូន។ គេប្រមាថ មើលងាយគាត់ណាស់បងប្អូន។ តើបងប្អូនមានពាក្យអ្វីលើកចិត្តគាត់ដែរឬទេបងប្អូន»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post