header ads

Sponsor

ក្រោយទទួលតំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលតែងតាំងដោយព្រះរាជក្រិតព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទិត ថាវិរិទ្ធ បានបង្ហាញមនុស្សសំខាន់ដែលតែងនៅពីក្រោយភាពជោគជ័យរបស់ឯកឧត្តមគឺតារាសម្តែង នៅ សូនីតា ជាដៃគូ។

ការទទួលតំណែង រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់ឯកឧត្តម ទិត ថាវិរិទ្ធ ក៏ទទួលបានសាទរ និងជូនពរពីសំណាក់មជ្ឈដ្ឋានក្នុងនិងក្រៅសិល្បៈជាច្រើន។ អ្វីដែលគួរ ឱ្យចាប់អារម្មណ៍ក្រោយពីទទួលបានតំណែងថ្មីមួយនេះឯកឧត្តម ទិត ថាវរិទ្ធ បានបង្ហោះសារខ្លី ដែលមានន័យយ៉ាងគ្រាន់ថា «មនុស្សដែលបានជួយសំរួលការងារខ្ញុំ និង នៅក្បែរខ្ញុំរហូតមក អរគុណប្រពន្ធ និង កូនសង្ក្រាន្តសំណព្វចិត្ត»។

សារខ្លីមួយនេះសរបញ្ជាក់ថាភាពជោគជ័យនាពេលនេះក៏ជាចំណែកមួយរបស់ភរិយានិងកូនប្រុសជាទីស្រឡាញ់ផងដែរ ហើយក៏បញ្ជាក់ថាទំនាក់ទំនងរបស់ ឯក ឧត្តម និងភរិយា នៅ សូនីតា មិនមានអ្វីល្អក់កករឡើយ ។ 

ដ្បិតមានងារជាលោកជំទាវដោយស្របច្បាប់ តែ នៅ សូនីតា នៅតែលេចមុខនៅក្នុងអាជីពសិល្បៈហើយចុងក្រោយនេះអ្នកនាងបានបង្ហាញសកម្មភាពថ្មីៗជាបន្តបន្ទាប់នៅក្នុងអាជីពមួយនេះក្រោយអាក់ខានមួយរយៈពេល ។ អ្វីដែលគួរឱ្យសរសើរ នៅ សូនីតា នៅតែបន្តសន្សំប្រាក់តាមរយៈមុខចំណូលតាមអនឡាញបើទោះគេដឹងថាជីវភាពរស់នៅរបស់អ្នកនាងធូរធារក៏ដោយ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post