header ads

Sponsor

សមាជិកក្រុមជម្រើសជាតិបាល់ទះកម្ពុជា ត្រូវបានក្រុមគ្រួសារលាក់បាំងពីមរណភាពអ្នកមានគុណមុនពេលប្រកួតជាមួយថៃ តែដំណឹងសោកសៅនេះត្រូវបានទម្លាយក្រោយឈ្នះថៃ ដើម្បីឡើងទៅដណ្ដើមមេដាយមាស។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ខៀវ កាញារិទ្ធ នៅលើបណ្ដាញសង្គមព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបានបញ្ជាក់នូវសារទាំងស្រុងថា៖

«ដេីម្បីជាតិ សមាជិកក្រុមជម្រើសជាតិបាល់ទះកម្ពុជា តួនាទីលីប្រូ កីឡាករឈាង ភារ័ត្ន បានបាត់បង់អ្នកមានគុណម្នាក់ មុនពេលប្រកួតជាមួយក្រុមជម្រើសជាតិថៃ ប៉ុន្តែត្រូវបានក្រុមគ្រួសារលាក់បាំង ដោយហេតុថាខ្លាច ភារ័ត្ន ប៉ះពាល់ផ្លូវចិត្តមិនអាចប្រកួតបាន។ ដំណឹងសោកសៅនេះទេីបតែ​ទម្លាយក្រោយ​ពេល កម្ពុជា​ យកឈ្នះថៃឡេីង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​។ សូមចូលរួមរំលែកទុក្ខផង🙏»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post