header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាចម្រៀងលោក ថុល សុភិទិ បានបង្ហោះរូបភាពរួមគ្នាជាមួយតារាចម្រៀងកំពុងមានឈ្មោះបោះសំឡេងលោក វណ្ណដា នៅតាមបណ្តាញ សង្គម ។ជាលទ្ធផលរូបភាពមួយសន្លឹកនេះទទួលបានការពេញចិត្តនិងខមិនរួមទាំងការស៊ែរពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដែលសូម្បីលោក ថុល សុភិទិ ក៏មានការភ្ញាក់ផ្អើលជាខ្លាំង ។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ថុល សុភិទិ បានបង្ហាញរូបភាពមួយសន្លឹកជាមួយតារាចម្រៀង វណ្ណដា ក្រោយពីពួកគេបានថតរូបរួមគ្នាកាលពីថ្ងៃទី ០៥កន្លងទៅនៅក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ។អ្វីដែលកត់សម្គាល់រូបភាពមួយសន្លឹករបស់តារាចម្រៀង ភិទិ និងវណ្ណដា  ក៏ទទួលបានការចាប់អារម្មណ៍និងពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដែលគេមិនដែលឃើញកន្លងមក ។ ក្នុងនោះក៏មានការបញ្ចេញមតិលេងសើចនឹងសរសើរពីភាពស្រស់សង្ហារបស់តារាចម្រៀងទាំងពីរដែលខ្លះក៏បាន លាន់មាត់ថាពេលថតជិតគ្នាមុខដូចកូនភ្លោះ។

ទើបក្លាយជាតារាចម្រៀងពេញសិទ្ធនៅក្នុងទ្រនំផលិតកម្មហង្សមាសក៏ពិតមែនក្រោយក្លាយជាបេក្ខជនTOP4នៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol របស់ទូរទស្សន៍ហង្សមាសក៏ពិតមែន តែតារាចម្រៀង ថុល សុភិទិ ក៏ទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រខ្លាំងមិនធម្មតាដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post