header ads

Sponsor

មហាជនជាច្រើនបានសម្ដែងការសោកស្ដាយចំពោះនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសលាលែងចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយក្រុម U22 កម្ពុជា ចាញ់មីយ៉ាន់ម៉ាដោយលទ្ធផល ២-០ ក្នុងវគ្គចែកពូលសន្សំពិន្ទុ ពូល A តែយ៉ាងណាពួកគេក៏បានកោតសរសើរពីសមទ្ធផលរបស់ឯកឧត្តមនាពេលកន្លងមក និងគោរពស្មារតីទទួលខុសត្រូវនេះផងដែរ។

យោងតាមការបង្ហោះលើ Facebook នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរយ៉ាងដូច្នេះថា «បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញ នូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីដំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាចាប់ពីរាត្រីថ្ងៃ សុក្រ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣ ខ្ញុំសូមប្រគល់ជូនលោកអនុប្រធានឯកឧត្តម ខៀវ សាម៉េត អនុប្រធានសបក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ ។

ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រខ្ញុំអោយបន្តដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាព្រមទាំងសូមអភ័យទោស ដែលរូបខ្ញុំបាទពុំអាចនាំកិត្តិយសជូនជាតិបានតាមរយៈការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ខ្ញុំសូមអរគុណលោកអនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិស.ប.ក មន្ត្រីបុគ្គលិកទាំងអស់ដែលបានរួមជាមួយខ្ញុំបាទធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក ។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ ចម្រុងចម្រើន មានសុភមង្គល់គ្រប់ក្រុមគ្រួសារ និងជួបប្រទះតែសំណាងល្អជានិច្ច។ ដោយក្តីគោរពពីខ្ញុំបាទ ឧសៅ. សុខា។

ក្រោយពីឃើញសារនេះមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិ និងសម្ដែងការសោកស្ដាយជាពន់ពេក ដោយបានកោតសរសើរចំពោះការលះបង់របស់ឯកឧត្តមនាពេលកន្លងមកចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ក្នុងនាមជាថ្នាក់ដឹកនាំ ដែលហ៊ាននិយាយ ហ៊ានធ្វើ ដែលយុវជនជំនាន់ក្រោយ គួរតែយកគំរូតាម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post