header ads

Sponsor

ខណៈតារាចម្រៀង នាង គន្ធា បានបញ្ជាក់ថាបងប្រុសរបស់ខ្លួនដែលបានទទួលមរណភាព ដោយ គ្រោះថា្នក់ចរាចរណ៍កាលពីជិតបីឆ្នាំនោះបានចាប់កំណើតជាថ្មីឡើងវិញនោះបានធ្វើឱ្យ គូស្នេហ៍របស់តារាចម្រៀងរូបនេះបានសម្តែងអារម្មណ៍រំភើបនឹងលើកឡើងបែបនេះជាសាធារណៈនៅក្នុងបណ្តាញសង្គមស្តាប់ហើយពិតជាទប់ចិត្តមិនបាន។

គូស្នេហ៍របស់តារាចម្រៀង នាង ប្រាក់សុគន្ធ តែងបង្ហាញអារម្មណ៍ស្រឡាញ់នឹងមិនអាចបំភ្លេ ច បានបើ ទោះដៃគូរបស់ខ្លួនបានលាចាកលោកដោយគ្មានថ្ងៃវិលត្រឡប់វិញក្តី ។ ប៉ុន្តែថ្មីៗ នេះនាងបានបង្ហាញអារម្មណ៍រីករាយដោយដឹងថាលោក នាង ប្រាក់សុគន្ធបានចាប់កំណើតជា ថ្មី។ គូស្នេហ៍តារាចម្រៀង នាង ប្រាក់សុគន្ធ បាននិយាយថា«ខ្ញុំតែងរង់ចាំអ្វីមួយដែលគ្មាន សង្ឃឹម តែការរង់ចាំនោះវាពិតជាសាកសម ពិតជាគ្មានអ្វីនិយាយមែនក្រៅពីរំភើប»។ ការលើក ឡើងរបស់នារីរូបនេះបានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមមានការត្រេកអរចំពោះការវិលត្រឡប់ជាថ្មីរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ ក្នុងជាតិថ្មីនេះ ។

គេចាំបានថាតារាចម្រៀង នាង ប្រាក់សុគន្ធ បានទទួលមរណភាពដោយសារ គ្រោះថ្នាក់ចរាចរណ៍កាលពីចុងឆ្នាំ២០១៩ដែលធ្វើឱ្យក្រុមគ្រួសារជាពិសេសគូស្នេហ៍របស់ លោកសោកស្តាយជាខ្លាំង ប៉ុន្តែពេលនេះត្រូវបានតាចម្រៀង នាង គន្ធា ជាប្អូនស្រីអះអាងថា លោកបានចាប់ជាតិជាថ្មីជាក្មេងស្រីដែលគួរឱ្យស្រឡាញ់ម្នាក់ដែលទើបសម្រាលកាលពីបីថ្ងៃ មុននេះ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post