header ads

Sponsor

ក្រោយទទួលរងពីសំណាក់មហាជនជាច្រើនបានសម្តែងការងឿងឆ្ងល់នឹងរិះគន់ពីមូលហេតុដែលផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា ដែលប្រជុំទៅដោយតារាល្បីៗដែលមានងារជាឧកញ៉ានោះបានច្រៀងបទ«មីឆុង មីឆា »នៅក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលបទចម្រៀងនេះហាក់ដូចជាមិនមានអត្ថន័យអ្វីដែលត្រូវលើកយកមកច្រៀងនៅក្នុងព្រឹត្តិការណ៍នេះឡើយ ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះលោក សាក់ ធារិទ្ធ ដែលជាបុគ្គលិកសំខាន់នៅក្នុងផលិតកម្មនេះបានចេញមុខបកស្រាយច្បាស់ៗចំពោះការលើកយកបទចម្រៀងមួយបទនេះមកច្រៀងនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។

គួររំឮកថាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី០៥កន្លងទៅប្រកបដោយភាពអស្ចារ្យនឹងទទួលបានការលាន់មាត់សរសើរពីសំណាក់បណ្តារប្រទេសនានាលើពិភពលោក ។ គេសង្កេតឃើញសិល្បករការិនីជាច្រើនបានចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះហើយតារាចម្រៀងនៅក្នុងផលិតកម្មធំៗជាច្រើនក៏បានលើកយកបទចម្រៀងដែលមានអត្ថន័យល្អបង្ហាញអត្តសញ្ញាណជាតិវប្បធម៌ជាតិដើម្បីអបអរពិធីបើកបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

ដោយឡែកមហាជនជាច្រើនទាំងអ្នកតាមដាននៅតាមបណ្តាញសង្គមនិងទស្សនាតាមកញ្ចក់ទូរទស្សន៍បានសម្តែងការងឿងឆ្ងល់នឹងរិះគន់ចំៗក្រោយពីបានឃើញតារាចម្រៀងនៅផលិតកម្មហ្គាឡាក់ស៊ីលើកយកបទ«មីឆុង មីឆា»ទៅច្រៀងនៅក្នុងព្រឹត្តិការណ៍នេះទៅវិញ។

ដើម្បីឱ្យកាន់តែច្បាសពេលនេះលោក សាក់ ធារិទ្ធ ដែលត្រូវគេស្គាល់ថាបុគ្គសំខាន់នៅក្នុងផលិតកម្មមួយនេះក៏បានចេញមុខបកស្រាយច្បាស់ៗថា «ការច្រៀងបទ«មីឆុង មីឆា»នេះគឺនៅក្នុងកម្មវិធីPre Show មានន័យថាមុនពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមដើម្បីបង្ករឱ្យមហាជនដែលចូលទស្សនាកុំឱ្យមានភាពស្ងប់ស្ងាត់ងងុយដេក។ មុននឹងច្រៀងបទនេះក៏បានពិភាក្សាជាមួយឯកឩត្តមជាអ្នករៀបចំកម្មវិធីដែរព្រោះថាបើបទចម្រៀងមួយណាក៏មានល្បឿនយឺតធ្វើឱ្យអ្នកទស្សនាមានការងងុយដេក។

ទាំងអស់គ្នាស្រមៃមើលពេលចូលស្តាតម្នាក់ៗចង់ហ៊ោកញ្ជៀវ ចង់សប្បាយទើបសម្រេចច្រៀងបទនេះហើយក៏មានបទផ្សេងទៀតដែលមានដូចជា «ឆារ៉ាក្រមុំបង »« Don’t Comprare»ជាដើម។ តែយើងក៏មានបទ«Well come to Angkor» ជាសំនៀងរបស់ ខេមៈ សិរីមន្ត សម្រាប់អបអរព្រឹត្តិការណ៍បើកស៊ីហ្គេមនេះដែរ។លោក សាក់ ធារិទ្ធ បានបន្តទៀតថាលោក ទទួលយកការរិះគន់បែបស្ថាបនា តែបើការរិះគន់បែបជាន់ពន្លិចឬវាយប្រហាររបស់របស់មនុស្សមួយចំនួនតូចនោះលោកមិនទទួលឡើយ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post