header ads

Sponsor

ការប្រកួតកន្លងមកនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាហាក់ពុំធ្វើបានល្អ ធ្វើឱ្យក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាចយកឈ្នះក្នុងលទ្ធផល ២-០ ធ្វើឱ្យកម្ពុជាឈរនៅលេខ ៣ នៃតារាងGroup A ហើយនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះកម្ពុជាយើងនឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីហើយ។

ប្រសិនបើយើងធ្វើមិនបានល្អក្នុងជំនួបនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ ប៉ះក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ២២ ឆ្នាំនេះទេ ហើយមីយ៉ាន់ម៉ា ឈ្នះហ្វីលីពីន នោះ ក្រុមជម្រើសជាតិកម្ពុជាយើងនឹងពុំអាចឡើងទៅវគ្គបន្តឡើយ។

អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ មុននឹងការប្រកួតនេះមួយថ្ងៃ ពោលគឺនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៣ នេះ គ្រូជម្រើសជាតិតកម្ពុជា U22 លោក ហុងដា បានបង្ហោះសារមួយដោយជឿជាក់ និងជម្រុញទឹកចិត្តកីឡាករយើងយ៉ាងខ្លាំង ដោយក្នុងនោះលើកបានបញ្ជាក់យ៉ាងដូច្នេះថា៖

 «We still believe even a small possibility. Never give up until the end. ដែលប្រែមកថា៖ ពួកយើងនៅតែជឿជាក់ បើទោះបីជាមានលទ្ធភាពអាចទៅរួចតិចតួចក៏ដោយ។ មិនបោះបង់រហូតដល់ដង្ហើមចុងក្រោយ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post