header ads

Sponsor

នេះជាលើកដំបូងដែលគេបានឃើញតារាចម្រៀងរូបសង្ហាលោក ហ្សូណូ តបទៅអ្នកបញ្ចេញមតិរឿងអតីតគូស្នេហ៍របស់លោកអ្នកនាង ចាន់ សុផានី សុំឱ្យលោកជួយចិញ្ចឹមកូនស្រីព្រោះសព្វថ្ងៃអ្នកនាងមិនមានលទ្ធភាពហើយថែមទាំងមានជំងឺផ្លូវចិត្តថែមទៀត។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានដឹងហើយថាមួយរយៈចុងក្រោយនេះអតីតគូស្នេហ៍របស់តារាចម្រៀង ហ្សូណូ គឺអ្នកនាង ចាន់ សុផានី បានប្រកាសតាមបណ្តាញសង្គមសុំឱ្យលោកជួយចិញ្ចឹមកូនស្រីដែលមានវ័យជិត ១៤ឆ្នាំដោយអះអាងថាលោកបានគេចវេសការមិនទទួលខុសត្រូវចំពោះកូនទាំងដែលលោកមានលទ្ធភាពធូរធារ ។ មិនតែប៉ុណ្ណាះ អ្នកនាងក៏ចង់ស្វែងរកជំនួយផ្នែកផ្ឡូវច្បាប់ចំពោះរឿងនេះព្រោះពេលនេះអ្នកនាងអស់ជម្រើសហើយក៏មិនចង់ឱ្យកូនស្រីដែលកំពុងបន្តការសិក្សាបាត់បង់អនាគតដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់ដ្បិតអតីតគូស្នេហ៍បានលើកឡើងបែបនេះក្តី តែគេមិនបានឃើញតារាចម្រៀង ហ្សូណូ ឆ្លើយតបអ្វីឡើយ ពោលលោកនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ដោយមិនបានបកស្រាយរឿងនេះឡើយ ។ 

ប៉ុន្តែថ្មីៗនេះមានអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលទៅខមិននៅក្នុងការបង្ហោះរបស់តារាចម្រៀងសម្បុរស្រអែមរូបនេះថា«បង្កើតគេហើយមិនចិញ្ចឹមគេបាបធ្ងន់ណាស់ បើស្រីណាក្រោយហ៊ានយកត្រៀមខ្លួនទៅ »«បងមេចមិនបកស្រាយតិចទៅហេតុអីនៅស្ងៀមចីងតែយ៉ាង បងកុំចោលកូនអីអានិតកូនបង់ណាស់»។តបជាមួយនឹងខមិនរបស់អ្នកលេងបណ្តាញសង្គម តារាចម្រៀង ហ្សូណូ បានតបខ្លីថា «ការពិតនឹងបញ្ចេញឆាប់ៗ»។

គួរបញ្ជាក់ថាតារាចម្រៀង ហ្សូណូ បានភ្ជាប់ស្នេហ៍ជាមួយអតីតតារាសម្តែងនិងជាពិធីការិនី ចាន់ សុផានី កាលពីជាង ១០ឆ្នាំមុនដោយទទួលបានកូនស្រីមួយដែលមានឈ្មោះថា កែ ចាន់មុន្នីផ្កា ដែលពេលនេះនាងតូចមានវ័យជំទង់ទៅហើយ ។ នេះជាលើកដំបូងដែលគេបានឃើញអតីតគូស្នេហ៍លោក ហ្សូណូ បានប្រកាសសុំការទទួលខុសត្រូវក្រោយរឿងនេះស្ងប់ស្ងាត់រាប់ឆ្នាំដែលធ្វើឱ្យអ្នកគាំទ្រខ្លះភ្ញាក់ផ្អើលព្រោះមិនធ្លាប់ដឹងថាតារាចម្រៀង ហ្សូណូ មានកូនធំបែបនេះឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post