header ads

Sponsor

ជឿជាក់ថាមហាជនពិតជាបានជ្រាបហើយថាកីឡាការិនី ខាន់ ចេសា គឺជាកីឡាការិនីដែលមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិហើយហើយថ្មីៗនេះកូនខ្មែរកាត់អាមេរិករូបនេះទើបនឹងដណ្តើមមេដាយមាសក្នុងវិញ្ញាសាប្រកួតកីឡាជីជីតស៊ូក្នុងព្រឹត្តិការិណ៍កីឡាស៊ីហ្គេមលើកទី៣២កាលពីពេលថ្មីនេះ ។ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្ររបស់កីឡាការិនីរូបនេះកាន់តែរំភើ បទៀតនោះក្រោយមានការលេចធ្លាយនូវរូបភាពដ៏ផ្អែមល្ហែមរបស់កីឡាការិនីរូបនេះជាមួយនឹងគូស្នេហ៍ត្រូវបានចែកចាយនូវតាមបណ្តាញសង្គម។

ថ្មីៗនេះមានការលេចធ្លាយនូវរូបភាពដ៏ផ្អែមល្ហែមរបស់គូស្នេហ៍របស់កីឡាការិនី ខាន់ ចេសា នៅតាមបណ្តាញសង្គមជាមួយគូស្នេហ៍ដែលឃើញហើយពិតជាផ្អែមល្ហែមជាខ្លាំង ។ គូស្នេហ៍របស់ ខាន់ ចេសា ត្រូវបានគេស្គាល់ឈ្មោះថា Zach Kaina ជាកីឡាករជីជីតស៊ូខ្សែក្រវាត់ខ្មៅ ជាជនជាតិអាមេរិក ហើយអ្វីដែលគួរឱ្យសរសើរនោះពួកគេបានស្គាល់គ្នានឹងបានស្រឡាញ់គ្នាតាំងពីវ័យក្មេងៗនឹងបន្តចំណងស្នេហ៍រហូតមកដល់បច្ចុប្បន្ននេះ។

ជាមួយនឹងប្រវត្តិស្នេហ៍របស់កីឡាការិនីកូនកាត់ខ្មែរអាមេរិករូបនេះក៏ត្រូវបានអ្នកគាំទ្រជាច្រើនបង្ហាញការចាប់អារម្មណ៍នឹងលាន់មាត់សរសើរពីស្នេហារឹងមាំរបស់អ្នកទាំងពីរ ។ 

គួរបញ្ជាក់ថា ខាន់ ចេសា បានចាប់ផ្តើមហ្វឹកហាត់កីឡាប្រភេទនេះតាំងពីនាងមានវ័យ ៨ឆ្នាំពោលគឺនៅឆ្នាំ២០១០ ដែលគិតមកដល់ពេលនេះកីឡាការិនីរូបនេះទទួលបានមេដាយរាប់មិនអស់តាមរយៈការប្រកួតនៅក្នុងព្រឹត្តិការណ៍ធំៗជាច្រើន៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post